កម្ពុជាទទួលបានចំណូលពីការនាំចេញស្រូវ អង្ករជាង៧០០លានដុល្លារ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ សហព័ន្ឋស្រូវ អង្ករកម្ពុជាបានបង្ហើបឲ្យដឹងថា កម្ពុជាទទួ​លបានចំណូលពីការនាំចេញស្រូវ និងអង្ករ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ ធ្វើឲ្យកម្ពុជា ទទួលបានចំណូលចំនួន៧០៥.១៤លានដុល្លារសហរដ្ឋអាមេរិក។

របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ទទួលបាននៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២បានឲ្យដឹងថា ការនាំចេញអង្ករ ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២២ បានចំនួន៣៥០,៩០២តោន គិតជាទឹកប្រាក់ចំនួន២១៨.១៧លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជាបាននាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥៣ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥៦ប្រទេស និងបានបរិមាណអង្ករសរុបចំនួន៣៥០,៩០២តោន។

ស្រូវ អង្ករ ដែលបាននាំចេញទៅកាន់បណ្តាប្រទេសទាំងនោះ រួមមាន ទី១ ការនាំចេញទៅកាន់ប្រទេសចិន ម៉ាកាវ និងហ៊ុងកុង បានចំនួន១៦៩,៧៦៦តោន ស្មើនឹង៤៨.៣៨% នៃការនាំចេញសរុបដែលគិតជាទឹកប្រាក់ចំនួន៨៩.០៩លានដុល្លារសហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ នាំចេញទៅកាន់ប្រទេស នៅក្នុងតំបន់សហគមន៍អឺរ៉ុបចំនួន២៥ប្រទេស បានបរិមាណចំនួន១២២,៨៤២តោន ស្មើនឹង៣២% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់ ចំនួន៨៦.០៨លានដុល្លារសហរដ្ឋអាមេរិក ទី៣ នាំចេញទៅកាន់ប្រទេសអាស៊ានចំនួន៤ប្រទេស បានចំនួន២៩,៩៥៧តោន ស្មើនឹង៩% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់ចំនួន២០.០៨លានដុល្លារសហរដ្ឋអាមេរិក និងបណ្តាលគោលដៅផ្សេងៗទៀត ចំនួន២៤ប្រទេស បានចំនួន២៨,៣៣៧តោន ស្មើនឹង១០.៦២% គិតជាទឹកប្រាក់២២.៩២លានដុល្លារសហរដ្ឋអាមេរិក។

សហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ការនាំចេញសរុបមានកំណើន១៣.២៤% បើប្រៀបធៀបទៅនឹងការនាំចេញ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នៅក្នុងរយៈពេល៧ខែនេះដែរ អង្ករក្រអូបគ្រប់ប្រភេទ បាននាំចេញចំនួន៦៣.៦៤% អង្ករសចំនួន៣២.៤២% អង្ករចំហ៊ុយចំនួន២.២៣% អង្ករសរីរាង្គចំនួន១.៧% និងអង្ករដំណើបបានចំនួន២៣តោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here