ម្ចាស់SMEមួយក្នុងខេត្តពោធិសាត់ច្នៃកែវក្រដាស បំពង់បឺតពីអង្ករខ្មែរ

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ជាមួយគំនិតច្នៃប្រឌិតដ៏គួរឲ្យចាប់អារម្មណ៍ ម្ចាស់សហគ្រា​សមួយក្នុងខេត្តពោធិ៍សាត់ បានកែច្នៃកែវក្រដាស បំពង់បឺត ធ្វើអំពីអង្ករខ្មែរ ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក។

លោកស្រី ទិត សុខុម អគ្គនាយិកាក្រុមហ៊ុន ធីខេ & ឌី មេនូហ្វេកធឺរី ដែលមានទីតាំងនៅក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍​សាត់ បានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា ការបង្កើតសហគ្រាសកែច្នៃកែវក្រដាស និងបំពង់បឺត ធ្វើពីអង្ករ ដំឡូង និងពោតខ្មែរនេះ កាលពីពាក់កណ្ដាលឆ្នាំ២០២១ ដើម្បីផ្គត់ផ្គង់សម្រាប់ប្រជាពលរដ្ឋនៅកម្ពុជា ក្នុងគោលបំណងចូលរួមចំណែក លុបបំបាត់កាកសំណល់ប្លាស្ទិក ជួយបរិស្ថាន ហើយក៏ជួយកូនខ្មែរយើងមានការងារធ្វើផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែរ ផលិតផលរបស់រោងចក្រនេះ ផលិតឡើងដោយផ្ដោតលើគុណភាព អនាម័យជាចម្បង។ បច្ចុប្បន្ននេះ បំពង់បឺត ធ្វើអំពីអង្ករខ្មែរ ដំឡូង និងពោត មានលក់ទៅទីផ្សារម៉ាក្រូ ហាងស្នាដៃម៉ែ និងហាងមួយចំនួនទៀត នៅរាជធានីភ្នំពេញនិងខេត្តមួយចំនួន។

ក្រសួងបរិស្ថាន លើកទឹកចិត្តដល់សហគ្រាសកែច្នៃបំពង់បឺត ធ្វើអំពីអង្ករខ្មែរ និងជំរុញឲ្យសាធារណជន អាចឈប់ប្រើប្រាស់បំពង់បឺតធ្វើអំពីប្លាស្ទិកបានហើយនៅពេលនេះ។ Fresh News៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here