អ៊ុយក្រែនត្រៀមនាំចេញគ្រាប់ធញ្ញជាតិឡើងវិញ ដោយចាត់ទុកការវាយ ប្រហាររបស់រុស្ស៊ីថាជាអំពើព្រៃផ្សៃ

ដោយ: លាងហួរ

ក្រុងគៀវ: អ៊ុយក្រែនបានជំរុញទៅមុខ កាលពីថ្ងៃអាទិត្យជាមួយនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់ផ្តើមការនាំចេញគ្រាប់ធញ្ញជាតិឡើងវិញ ពីកំពង់ផែសមុទ្រខ្មៅរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងដែលមានគោលបំណងកាត់បន្ថយការខ្វះខាតស្បៀងអាហារជាសកល។

ប៉ុន្តែអ៊ុយក្រែនបានព្រមានថា ការដឹកជញ្ជូននឹងទទួលរងការបំផ្លាញប្រសិនបើការវាយប្រហារ ដោយកាំជ្រួចរបស់រុស្ស៊ីលើOdesa គឺជាសញ្ញានៃការកើតឡើងសង្គ្រាមបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានបរិហារថា ការវាយប្រហាររបស់រុស្ស៊ីថា “ជាភាពព្រៃផ្សៃ ដែលបង្ហាញថាទីក្រុងមូស្គូមិនអាចជឿទុកចិត្តបាន” ក្នុងការអនុវត្តកិច្ចព្រមព្រៀងមួយ ជាមួយនឹងការសម្របសម្រួលរបស់ទួរគី និងអង្គការសហប្រជាជាតិ។

ចំណែកយោធាអ៊ុយក្រែន ដែលត្រូវបានដកស្រង់សម្តីដោយទូរទស្សន៍សាធារណៈSuspilne បាននិយាយថា កាំជ្រួចរបស់រុស្ស៊ីមិនបានវាយប្រ​ហារតំបន់ស្តុកគ្រាប់ធញ្ញជាតិរបស់កំពង់ផែ ប៉ុន្តែមិនបណ្តាលឱ្យខូចខាតធំដុំនោះទេ។ ក្រុង Kyiv បានបន្តថា ការត្រៀមរៀបចំដើម្បីបន្តការនាំចេញគ្រាប់ធញ្ញជាតិកំពុងបន្ត។

រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធលោក Oleksandr Kubrakov បាននិយាយនៅក្នុងសារបង្ហោះតាមហ្វេសប៊ុកថា យើងបន្តការត្រៀមលក្ខណៈបច្ចេកទេស សម្រាប់ការចាប់ផ្តើមការនាំចេញផលិតផល កសិកម្មពីកំពង់ផែរបស់យើង។

យោងតាមយោធាអ៊ុយក្រែន កាំជ្រួច Kalibr ចំនួនពីរគ្រាប់ដែលបាញ់ចេញពីនាវាចម្បាំងរុស្ស៊ី បានវាយប្រហារតំបន់នៃស្ថានីយ៍បូមទឹក នៅកំពង់ផែ ហើយពីរគ្រាប់ផ្សេងទៀត ត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងការពារដែនអាកាស៕

LEAVE A REPLY

Please enter your comment!
Please enter your name here