តើអគារថ្លៃបំផុតទាំង១០ក្នុងលោកនាពេលបច្ចុប្បន្នស្ថិតនៅប្រទេសណាខ្លះ?

ដោយៈ សុផារី

ភ្នំពេញៈ ស្ថាបត្យកម្មរបស់ប្រទេសក្នុងពិភពលោក តែងតែប្រកួតប្រជែងមិនឈប់ ទឹកប្រាក់រាប់ពាន់លានដុល្លារកំពុងត្រូវបានចំណាយ ដើម្បីសាងសង់សំណង់ដ៏ធំ និងអស្ចារ្យបំផុត ដែលមនុស្សអាចស្រមៃបាន។

នៅក្នុងការសាងសង់កម្ពស់នៃអគារខ្ពស់ ត្រូវបានគេនិយាយច្រើនបំផុត ប៉ុន្តែ​ការ​ចំណាយ​លើ​ការ​សាង​សង់​អគារ​ខ្ពស់ៗ​នេះ ​ក៏​មិន​មែន​ជា​រឿង​កំប្លែង​ដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខាង​ក្រោម​នេះ ​គឺ​ជា​អគារ​ថ្លៃ​បំផុត​ទាំង​១០ ​ក្នុងពិភព​លោក​នា​ពេល​បច្ចុប្បន្ន ៖
១. Masjid al-Haram ចំណាយប្រាក់សាងសង់អស់១០០ពាន់លានដុល្លារអាមេរិក។

២. Abraj Al Bait ចំណាយប្រាក់សាងសង់១៦ពាន់លានដុល្លារអាមេរិក។

៣. Marina Bay Sands នៅប្រទេសសឹង្ហបុរី ចំណាយប្រាក់សាងសង់៥,៥ពាន់លានដុល្លារអាមេរិក។

៤. Apple Park ចំណាយប្រាក់សាងសង់អស់៥ពាន់លានដុល្លារអាមេរិក។

៥. Resorts World Sentosa ចំណាយប្រាក់សាងសង់អស់៤,៩៣ពាន់លានដុល្លារអាមេរិក។

៦. Wynn Palace ចំណាយប្រាក់សាងសង់អស់៤,២ពាន់លានដុល្លារអាមេរិក។

៧. The Cosmopolitan ចំណាយប្រាក់សាងសង់អស់៤,១ពាន់លានដុល្លារអាមេរិក។

៨. One World Trade Center ចំណាយប្រាក់សាងសង់អស់៣,៩ពាន់លានដុល្លារអាមេរិក។

៩. Lotte World Tower នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងចំណាយប្រាក់សាងសង់អស់៣,១ពាន់លានដុល្លារអាមេរិក។

១០. Emirates Palace ចំណាយប្រាក់សាងសង់អស់៣ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here