លោក​បណ្ឌិត​គីម ហ៊ាង៖ អ្នករកស៊ី​គ្មាន​ច្បាប់ទម្លាប់​នឹង​កាន់​ពិបាក​នៅពេល​ច្បាប់កាន់តែ​តឹងរ៉ឹង

ដោយៈ​លក្ខិណា

ភ្នំពេញៈ នៅក្នុង​វិស័យ​អចលនវត្ថុ​កម្ពុជា នាពេល​បច្ចុប្បន្ននេះ បើទោះបី​ជាមាន​ការរីក​ចម្រើន និង​មាន​អាយុកាល​រាង​យូរ​បន្តិច​ហើយ​ក្តី ក៏ប៉ុន្តែ​វិស័យនេះ នៅតែមាន​អ្នករកស៊ី​មិន​ត្រឹម​ត្រូវមាន​ចំនួន​ច្រើន​ដដែល ជាពិសេស​នោះ គឺ​អ្នកបើក​រកស៊ី​ដោយ​មិនមាន​ច្បាប់ទម្លាប់ មិនមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ។

អ្នកជំនាញ​អចលនទ្រព្យ​មួយរូប​នៅ​កម្ពុជា បាន​លើកឡើងថា នៅពេល​ប្រទេស​កាន់តែ​រឹត​ត្បឹ​ត​នូវ​ច្បាប់ទម្លាប់ អ្នករកស៊ី​គ្មាន​អាជ្ញាប័ណ្ណ រកស៊ី​គ្មាន​ច្បាប់ទម្លាប់ នឹង​កាន់តែ​ពិបាក ដោយ​បច្ចុប្បន្ន​បញ្ហា​ប្រឈម​របស់​ពួកគេ បាន​កើតឡើងបណ្ដើរៗហើយ​ផដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង អគ្គនាយក KW Cambodia និង​ក្រុមហ៊ុន​ខ្មែរ​រៀល​អ៊ី​ស្ទេ​ត​បានឱ្យដឹងថា នៅពេល​រដ្ឋាភិបាល​ចាប់ផ្ដើម​រឹតបន្តឹង​ច្បាប់ ទម្លាប់​នៃ​ការធ្វើ​មុខ​ជំនួញ ក្នុង​វិស័យ​អចលនទ្រព្យ អ្នក​ដែលមាន​ឱកាស​រីក​ធំធាត់​បាន គឺ​អ្នក​ដែលមាន​ច្បាប់ មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម  ហើយ​អ្នក​ដែល​រកស៊ី​បែប​ឆក់កណ្ដៀត​អាច​នឹងមាន​បញ្ហា​ប្រឈម ហើយនឹង​អាច​ក្ស័យ​ធន់​ផងដែរ។

លោក​បាន​ថ្លែងថា “បច្ចុប្បន្ននេះ​ខ្ញុំ​មើលឃើញថា វា​ជា​ឱកាស​សម្រាប់​អ្នករកស៊ី​ដែល​ស្របច្បាប់ ប៉ុន្តែ​វា​ជា​បញ្ហា​ប្រឈម​សម្រាប់​អ្នករកស៊ី​មិន​ស្របច្បាប់។ នៅពេល​ច្បាប់​កាន់តែ​តឹងរ៉ឹង អ្នករកស៊ី​ដែល​ត្រឹម​ត្រូវគេ​នឹង​រីកចម្រើន ហើយ​អ្នករកស៊ី​មិន​ត្រឹមនឹង​មានប​ញ្ហ​ប្រឈម​កាន់តែ​ធ្ងន់” ។

លោ​កប​គីម ហ៊ាង បាន​បន្តថា បច្ចុប្បន្ននេះ នៅពេល​យើង​ជួប​បញ្ហា​នឹង​កូ​វីដ១៩ ទីផ្សារ​អចលនទ្រព្យ ក៏មាន​ការប្រែប្រួល​ដែរ​ជាក់​ស្ដេ​ង ក្នុង​វិស័យ​ខុន​ដូ ពី​មុនគេ​សំដៅលើ​អតិថិជន​បរទេស​ជា​អ្នកទិញ​ខុន​ដូ តែ​នៅពេល​កូ​វីដ១៩ផ្ទុះឡើង ជនបរទេស​ក៏​អត់​បានធ្វើ​ដំណើរ​និង​មក​ប្រទេស​កម្ពុជា ដូច្នេះ​អ្នកទិញ ខុន​ដូ ជា​ជនជាតិខ្មែរ​វិញ ប៉ុន្តែ​បើទោះបីជា​ខុន​ដូ​មាន​ទីផ្សារ​ឬ​មិនមាន​ទីផ្សារ បើសិនជា​រកស៊ី​មិនមាន​អាជ្ញាប័ណ្ណ មិនបាន​បង់ពន្ធ​ពួកគាត់​នឹងត្រូវ​បរាជ័យ​ហើយ​ធ្ងន់ធ្ងរ​ទៀតផង ព្រោះថា​ប្រជាជន​កម្ពុជា​បច្ចុប្បន្ននេះ គឺមាន​ការយល់ដឹង​ច្រើន មុននឹង​សម្រេចចិត្ត​ទិញ​ខុន​ដូ​ឬ​អចលនទ្រព្យ​ណាមួយ ។

វា​មិនមែន​តែ​ខុន​ដូ​ទេ និយាយ​រួម​គឺ​វិស័យ​អចលនទ្រព្យ​ទាំងមូល រួមមាន​ដី​ឡូ​ត៏ ផ្ទះល្វែង វីឡា ខុន​ដូ។

កាលពីដើមឆ្នាំ២០២០នេះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ព្រមាន​រួច​ម្ដង​ហើយ ពី​ចំណាត់ការ​របស់​ក្រុម​អ្នករកស៊ី ឬ​ក្រុម​អ្នក​តាំងខ្លួន​ជា​ភ្នាក់ងារ ហើយ​បង្ហោះ​លក់​អចលនទ្រព្យ​តាម​បណ្ដាញ​ស​ង្គ ម​ដោយ​មិនមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ។ ចំណាត់ការ​នេះ ត្រូវបាន​ស្វាគមន៍ និង​គាំទ្រ​ពី​អ្នករកស៊ី​ដែលមាន​អាជ្ញាប័ណ្ណ និង​បង់ពន្ធ​ជូន​ជាច្រើន​នៅ​កម្ពុជា​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here