ក្រសួងទេសចរណ៍ និងក្រុមហ៊ុនរដ្ឋចិនធំមួយសហការគ្នាលើការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនធំមួយរបស់ចិន HEILONGJIANG PROVINCE MAIKU INFORMATION TECHNOLOGY CO., LTD. សហការរួមគ្នា លើការធ្វើឌីជីថលលូបនីយកម្មក្នុងវិស័យទេសចរណ៍ តាមរយៈការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃ។

ព័ត៌មាននេះត្រូវបានលើកឡើង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពេលលោកហួត ហាក់ រដ្ឋមន្រ្តី បានអនុញ្ញាតជូនលោក LI TAO ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HEILONGJIANG PROVINCE MAIKU INFORMATION TECHNOLOGY CO., LTD. និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ដោយស្នើសុំកិច្ចគាំទ្រ លើគម្រោងរបស់ក្រុមហ៊ុន ក្នុងការចូលរួមជាមួយក្រសួងទេសចរណ៍ លើការងារឌីជីថលលូបនីយកម្ម តាមរយៈការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃ (Smart Tourism) ដែ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគីទាំងពីរនឹងរួមគ្នាអភិវឌ្ឍប្រព័ន្ធឌីជីថល សម្រាប់ការគ្រប់គ្រងឧស្សាហកម្ម ទេសចរណ៍កម្ពុជា និងជួយគាំទ្រអភិវឌ្ឍ Smart Tourism Cambodia Ecosystem ការបង្កើត និងគ្រប់គ្រង Tourism Satellite Accounts,​​ Tourism Data Platform ព្រមទាំង Smart Tourism Dashboard សម្រាប់តាមដានប្រតិបត្តិការ និងសកម្មភាពទេសចរណ៍ប្រចាំថ្ងៃ ក៏ដូចជាជំនួយបណ្តុះបណ្តាលធនធានមនុស្ស។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងគម្រោងដ៏ល្អរបស់ក្រុមហ៊ុន ដែលបានសម្លឹងមើលឃើញ ពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជា តាមរយៈការជួយផ្សព្វផ្សាយ ដោយប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌មានវិទ្យា និងបញ្ញាសិប្បនិម្មិត ជាពិសេសគឺការចូលរួមដ៏សំខាន់ លើការងារឌីជីថលលូបនីយកម្ម ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here