តើមានផលប៉ះពាល់ដល់អាជីវកម្មដូចម្តេចខ្លះប្រសិនបើអ្នកផ្ដល់សេវាកម្មមិនបានល្អ?

ដោយ: ម៉ាលីស

ភ្នំពេញ: ម្ចាស់អាជីវកម្មម្នាក់ៗ តែងតែចង់ទទួលបានភាពជោគជ័យ លើអាជីវកម្មរបស់ខ្លួន ទើបខំបង្កើនគុណភាពផលិតផលបង្កើតគំនិតច្នៃប្រឌិតថ្មីៗ និងយុទ្ធសាស្ដ្រទាក់ទាញអតិថិជន។ ទន្ទឹមនឹងនេះ សេវាកម្មអតិថិជនល្អ ក៏ជាចំណុចសំខាន់មួយ ក្នុងការយកចិត្តអតិថិជនដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តែបើអាជីវកម្មមួយមិនបានផ្ដល់សេវាកម្មល្អ ដល់អតិថិជនអាជីវកម្មនោះ អាចរងផលប៉ះពាល់ដូចខាងក្រោម:

១. បាត់បង់អតិថិជន
បើទំនិញរបស់អ្នកមានគុណភាពខ្ពស់ ប្រាកដណាស់ថា មានការគាំទ្រ និងទំនុកចិត្តយូរអង្វែងពីអតិថិជន។តែបើទំនិញមានគុណភាពល្អហើយ។ ចំណែកឯការបម្រើសេវាកម្ម ជូនអតិថិជនមានភាពយឺតយ៉ាវមិនរួសរាយរាក់ទាក់ មិនអាចបំពេញចិត្តអតិថិជនទេ អ្នកនឹងចាប់ផ្ដើមបាត់បង់អតិថិជនបន្តិចម្ដងៗ។ ដោយអតិថិជនអាចមិនសប្បាយចិត្តរឿងសេវាកម្មមិនល្អ ដូច្នេះពួកគេអាចនឹងប្ដូរទៅ ទិញផលិតផលនៅហាង ផ្សេងដែលមានគុណភាព ប្រហែលគ្នានឹងអ្នកតែគេផ្ដល់សេវាកម្មល្អជាងនេះ។

២. បាត់បង់ប្រាក់ចំណូល
នៅពេលបាត់បង់ចំនួនអតិថិជនបន្តិចម្ដងៗ នឹងមានការប៉ះពាល់ដល់ចំណូល ដែលទទួលបានហើយប្រាក់ចំណេញ ក៏ចាប់ផ្ដើមធ្លាក់ចុះទៅតាមហ្នឹងដែរ។ នេះជាកត្តាធ្វើឲ្យប៉ះពាល់ដល់ផ្នែកហិរញ្ញវត្ថុអាជីវកម្មខ្លាំង ព្រោះអាជីវកម្មតូចធំសុទ្ធតែត្រូវការចំណាយជាប្រចាំដូចជាលើថ្លៃទឹកភ្លើងថ្លៃ វត្ថធាតុដើមថ្លៃឈ្នួលប្រាក់ខែ បុគ្គលិក និងចំណាយចាំបាច់ផ្សេងៗទៀត។ល។

ប្រសិនបើប្រាក់ចំណូល នៅតែបន្តធ្លាក់ចុះ វាអាចនឹងឈានដល់ការលក់គ្រឿងបរិក្ខារ ចេញយកប្រាក់ការបិទហាង ឬការសេងហាងជាដើម។

៣. ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអាជីវកម្ម
ការបញ្ចេញមតិយោបល់ដោយអតិថិជន ឬពិតជាសំខាន់និងអាចហុចផលវិជ្ជមានឬអវិជ្ជមាន ដល់កេរ្តិ៍ឈ្មោះអាជីវកម្ម។ ប្រសិន customer review នោះជាមតិសរសើរអាចជួយឲ្យមានកំណើនអតិថិជន។ តែបើជាមតិរិះគន់វាអាចធ្វើឲ្យខូចកេរ្តិ៍ឈ្មោះអាជីវកម្មទៅវិញ ឬអាចធ្វើឲ្យបាត់បង់អតិថិជនទៀតផង។ ម៉្យាងជាមួយបច្ចេកវទ្យាទំនើប នៅសម័យនេះផង មនុស្សម្នាអាចមើលឃើញមតិរិះគន់ទាំងឡាយ យ៉ាងឆាប់រហ័ស តាមរយៈគេហទំព័រ ឬបណ្ដាញសង្គមនានា របស់អាជីវកម្មផ្ទាល់ ដែលអាចធ្វើ ឲ្យបាត់បង់ទាំងអតិថិជនថ្មីនិងចាស់។

ចំណុចសំខាន់ៗ៣ខាងលើនេះ បង្ហាញឲ្យឃើញថាការផ្តល់ សេវាកម្មដល់អតិថិជនមិនបានដិតដល់ ពិតជាអាចជះឥទ្ធិពលមិនល្អដល់ដំណើរការអាជីវកម្មរបស់លោកអ្នក។ ប៉ុន្តែអ្នកអាចយកមតិយោបល់រិះគន់នានា ពីអតិថិជនមកស្ថាបនា សិក្សាពីកំហុសឆ្គងប្រឈមមុខនឹងបញ្ហានិង កែលម្អសេវាកម្មរបស់អាជីវកម្មខ្លួនឲ្យប្រសើរឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here