សិក្សាគន្លឹះសំខាន់ៗទាំងនេះដើម្បីធ្វើទីផ្សារឌីជីថលឲ្យមានភាពជោគជ័យ

ដោយ: ម៉ាលីស

ភ្នំពេញ: សម័យនេះមនុស្សស្ទើរតែគ្រប់គ្នា សុទ្ធតែប្រើប្រាស់បណ្តាញសង្គមដូច្នេះហើយទើបក្រុមហ៊ុន និងអាជីវកម្មនីមួយៗបានផ្លាស់ប្តូររបៀបក្នុងការធ្វើទីផ្សារ មកជាប្រព័ន្ធឌីជីថលវិញ។

ការធ្វើទីផ្សារបែបឌីជីថល គឺត្រូវមានការរៀបចំទុកជាមុន និងសិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅ ដើម្បីឲ្យការធ្វើទីផ្សារនោះមានប្រសិទ្ធិភាពខ្ពស់។គន្លឹះមួយចំនួន ក្នុងការធ្វើទីផ្សារឌីជីថលឲ្យមានភាពជោគជ័យ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១ ស្គាល់ពីផលិតផលឬសេវាកម្ម និងaudience របស់ខ្លួនឲ្យច្បាស់ៈ ការដែលយើងស្គាល់ពីរបស់ខ្លួនឯងច្បាស់លាស់ យើងនឹងមានភាពងាយស្រួលក្នុងការធ្វើទីផ្សារ ឲ្យបានទៅដល់អតិថិជនគោលដៅ។

២ មានទំព័រFacebookគេហទំព័រផ្ទាល់ខ្លួន និងព័ត៌មានសម្រាប់ទំនាក់ទំនងៈ វានឹងជួយសម្រួលដល់អតិថិជន ក្នុងការសាកសួរពីសេវាកម្មឬផលិតផលរបស់អ្នកផ្ទាល់ នៅពេលដែលគេចាប់អារម្មណ៍។

៣ តាមដានបណ្តាញសង្គមសម្រាប់ការបង្កើតមាតិកាថ្មីៗ ដោយមានវិជ្ជាជីវៈត្រឹមត្រូវនិងច្បាស់លាស់ៈ សិក្សាស្រាវជ្រាវ និងតាមដានព័ត៌មានដែលកើតឡើង ក្នុងបណ្តាញសង្គមឲ្យបានច្រើន ដើម្បីធ្វើឲ្យមាតិការបស់អ្នកមានការចាប់អារម្មណ៍ និងទាន់ពេលវេលា។ ប៉ុន្តែគួរបញ្ជាក់ថាមាតិកាទាំងអស់នោះ គួរមានវិជ្ជាជីវៈត្រឹមត្រូវមិនរំលោភបំពាន មិនវាយប្រហារអ្នកដទៃដោយផ្ទាល់ឬដោយប្រយោលទេ និងត្រូវជៀសវាងនូវមាតិកាណា ដែលបង្ហាញភាពអាសអាភាស ឬភាពមិនសមរម្យដោយប្រការណាមួយ។

៤ បង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយaudience នៅពេលដែលយើងមានភាពសកម្ម ក្នុងបណ្តាញសង្គមច្រើននោះ ទស្សនិកជនក៏នឹងមានចំណាប់អារម្មណ៍ក្នុងការចង់ដឹងចង់ លឺពីផលិតផលរបស់យើង។

ជាចុងក្រោយគន្លឹះមួយចំនួនខាងលើ ជាគោលគំនិតដែលអ្នកគួរយកចិត្តទុកដាក់ផ្តោតទៅលើខ្លាំង ដោយអាចនឹងមានចំណុចតូចៗ ជាច្រើនផ្សេងៗអាស្រ័យតាមការយល់ឃើញ របស់អ្នកទាំងអស់គ្នា។ ម៉្យាងទៀតម្ចាស់អាជីវកម្មគួរតែមានភាពច្នៃប្រឌិត ក្នុងការទាក់ទាញអតិថិជន ដើម្បីធ្វើឲ្យអាជីវកម្ម របស់ខ្លួនប្រព្រឹត្តទៅបានយ៉ាងជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here