សូមកុំរំលងឯកសារចំនួន៥មុនសម្រេចចិត្តទិញផ្ទះក្នុងបុរីរឺទិញខុនដូ

ដោយ: ម៉ាលីស
ភ្នំពេញ:
ដើម្បីមានទំនុកចិត្ត និងជៀសវាងការគេងបន្លំផ្សេងៗ មុន

សម្រេចចិត្តទិញ អចលនទ្រព្យប្រភេទផ្ទះបុរីរឺខុនដូរ អ្នកគួរពិចារណាពិនិត្យលើឯកសារមួយចំនួនអោយបានត្រឹមត្រូវ។

ដូចនេះសូមលោក អ្នកកុំរំលងឯកសារទាំង៥ខាងក្រោមនេះ មុនសម្រេចចិត្តទិញផ្ទះពីគម្រោងបុរីឬខុនដូណាមួយ៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១ ប័ណ្ណចុះបញ្ជីក្រុមហ៊ុន

មុនចាប់ផ្តើម ដំណើរ ការ សាងសង់ គម្រោង បុរី /ខុនដូ ម្ចាស់ អភិវឌ្ឍន៍ត្រូវមានកាតព្វកិច្ចចុះបញ្ជីឱ្យរួចរាល់ជាមុនសិន ជាមួយក្រសួងពាក់ព័ន្ធ ទើបអាចមានសិទ្ធិសាងសង់ គម្រោងរបស់ខ្លួនបាន។ ការស្នើសុំពិនិត្យមើលប័ណ្ណចុះបញ្ជីក្រុមហ៊ុនស្របច្បាប់ គឺដើម្បីធានាបានថាគម្រោងនោះ អាចដំណើរការដោយស្របច្បាប់។

២ លិខិតអនុញ្ញាតសាងសង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រួតពិនិត្យយ៉ាងហ្មត់​ចត់ ទៅលើគុណភាព ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជា ប្រព័ន្ធទឹក ភ្លើង និងលូជាដើម មុននឹងផ្តល់លិខិតអនុញ្ញាតសាងសង់ ដល់គម្រោងនីមួយៗ។ នេះ ជា មូលហេតុចម្បង ដែល បង ប្អូន គួរ សួរ រក លិខិតអនុញ្ញាតសាងសង់ ជាមុនសិន  ដើម្បី ធានា ថា គម្រោង បុរី ឬ ខុនដូ ដែល បង ប្អូន ទិញ នឹង មិន មាន បញ្ហា ទៅ ថ្ងៃក្រោយ។

៣ អាជ្ញាប័ណ្ណបុរី/ខុនដូ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់អាជ្ញាប័ណ្ណបុរី/ ខុនដូដល់អ្នក អភិវឌ្ឍន៍គម្រោង  បន្ទាប់ពីពួកគេ បានបំពេញគ្រប់នូវរាល់តម្រូវការទាំងអស់ទាក់ទងនឹងគុណភាពសំណង់ ការរចនាប្លង់ ផែនការលក់ និងឯកសារចាំបាច់ផ្សេងៗរួចរាល់ហើយ ។ ដូច្នេះការស្នើសុំមើលឯកសារនេះ ក៏ សំខាន់ ផងដែរ។

៤ ប្លង់មេ

Master  Plan  ឬ ប្លង់ មេ ត្រូវបានអនុម័ត ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាមុនសិន មុននឹងបុរីឬខុនដូ ណាមួយអាចសាងសង់បាន។ ប្លង់មេមានសារៈសំខាន់បំផុត ចំពោះគម្រោងនីមួយៗ ដូច្នេះបង ប្អូន ក៏ត្រូវសុំឱ្យក្រុមហ៊ុនអភិវឌ្ឍន៍បង្ហាញប្លង់មេនេះផងដែរ។

៥ ប្រភេទប្លង់កម្មសិទ្ធិ

សម្រាប់គម្រោងបុរី គួរសួររកប្លង់រឹង ដែលជាវិញ្ញាបនបត្របង្ហាញពីភាព ជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដែលចេញដោយការិយាល័យរៀបចំ ដែនដី។  សម្រាប់គម្រោងខុនដូ គួរសួររកប្លង់សហកម្មសិទ្ធ  ដែលជាវិញ្ញា​បនបត្របង្ហាញ ពីភាពជាម្ចាស់កម្មសិទ្ធិ ហើយក៏បានអនុញ្ញាតឱ្យជនបរទេសអាចមានអចលនទ្រព្យដោយខ្លួនឯង ស្របច្បាប់នៅប្រទេសកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here