ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងដោយចំណេះដឹងដែលមកពីផ្នែកធំៗចំនួន តើកត្តាទាំងបួននេះមានជាប់ពាក់ព័ន្ឋដូចម្តេចនឹងហិរញ្ញវត្ថុ។
១) គណនេយ្យ (Accounting)
គណនេយ្យ គឺជាការចេះដឹងផ្នែកហិរញ្ញវត្ថុ ដោយវាជាមូលដ្ធានគ្រឹះក្នុងការយល់ផ្នែកហិរញ្ញវត្ថុរបស់អ្នក។ គណនេយ្យ វាមិនត្រឹមតែជាផ្នែកដំបូង ដែលត្រូវយល់ដឹងទាក់ទងនឹងហិរញ្ញវត្ថុនោះទេ ប៉ុន្តែវាក៏ជាចំណុចសំខាន់ផងដែរ ព្រោះបើមិនចេះគណនេយ្យទេ នោះអ្នកនឹងជួបការពិបាកខ្លាំង។
២) ការវិនិយោគ (Investing)
ការវិនិយោគគឺជាវិធីសាស្ត្រ នៃការយកលុយ ទៅបង្កើតលុយ។ នៅពេលដែលអ្នកយល់ដឹង ឬក៏ទទួលបានបទសោធច្រើន លើផ្នែកនេះហើយ នោះអ្នកនឹងរកឃើញវិធីសាស្ត្រ ក្នុងការយកលុយ ទៅបង្កើតជាលុយបានដោយងាយស្រួល បើទោះបីជាជំហានដំបូង ទទួលបានប្រាក់កម្រៃតិចក្ដី ប៉ុន្តែវាក៏ជាការចាប់ផ្ដើមដ៏ល្អផងដែរ។
៣) ការយល់ដឹងអំពីទីផ្សារ (Understanding markets)
ការយល់ដឹងអំពីទីផ្សារ ជាវិធីសាស្ត្រក្នុងការផ្គត់ផ្គង និងតម្រូវការ។ អ្នកត្រូវការដឹងទិដ្ធភាព នៃការឡើងចុះរបស់ទីផ្សារ ដើម្បីជួយអ្នកក្នុងការវិនិយោគឱ្យទទួលបានជោគជ័យ។
៤) ច្បាប់ (Law)
មនុស្សដែលយល់ដឹងអំពីគុណប្រយោជន៍របស់ពន្ធ និងការការពារដែលត្រូវបានផ្ដល់ឱ្យដោយច្បាប់សាជីវកម្ម អាចមានបានលឿនជាងនរណាម្នាក់ ដែលគ្រាន់តែជាបុគ្គលិកគេ ឬក៏ជាម្ចាស់សហគ្រាសខ្នាត់តូច។ វាដូចជាការខុសប្លែកគ្នា រវាងមនុស្សដែលដើរ និងមនុស្សដែលហោះចឹងដែរ។ ភាពខុសគ្នាយ៉ាងខ្លាំង នៅពេលដែលឈានឆ្ពោះ ទៅកាន់ទ្រព្យសម្បត្តិដ៏មហាសាល៕