រដ្ឋមន្រ្តីពាណិជ្ជកម្មជម្រុញឲ្យចិនពង្រីកបន្ថែមនូវការនាំចេញ កសិផលកម្ពុជា

 ដោយៈគង់ ម៉ាលីនណា

 ភ្នំពេញៈ លោក ប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រួសួងពាណិជ្ជកម្ម បានជំរុញបន្ថែមដល់ក្រុមហ៊ុនចិន ដើម្បីបន្តរៀបចំអនុស្សរណៈយោគយល់គ្នា ក្នុងការនាំចូលអង្ករ ពោត ស្វាយ ចេក និងផលិតផលសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ជាពិសេសទៅកាន់តំបន់ស្វយ័តក្វាងស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្រ្តីបានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខា ដើម្បីជំរុញការនាំ​ចេញដំឡូងមីស្ងួតចំនួន៤០ម៉ឺនតោន ទៅកាន់ប្រទេសចិនកាលពីម្សិលម៉ិញនេះថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ទ្វេភាគីរវាងកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ដោយសារការដឹកនាំប្រកបដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការ របស់ថ្នាក់ដឹកនាំកំពូលទាំងពីរ ក៏ដូចជាការចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរកាលពីឆ្នាំ២០១០ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលសុទ្ធតែបានត្រួសត្រាយផ្លូវ សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

លោក LAN Tianli អភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានអបអរសាទរ ចំពោះកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន នាពេលនេះ។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានសម្របសម្រួលបើកច្រកទីផ្សារ និងជំរុញការនាំចេញដំឡូងមីស្ងួត កម្ពុជាចំនួន៤០ម៉ឺនតោន ទៅកាន់តំបន់ស្វ​យ័​តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ចាប់ពីខែ មីនា ឆ្នាំ២០២២ ដល់ខែ មីនាឆ្នាំ ២០២៣។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រួសួងពាណិជ្ជកម្ម បានជំរុញបន្ថែមដល់ក្រុមហ៊ុនចិន ដើម្បីបន្តរៀបចំអនុស្សរណៈយោគយល់គ្នា ក្នុងការនាំចូលអង្ករ ពោត ស្វាយ ចេក និងផលិតផលសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ជាពិសេសទៅកាន់តំបន់ស្វយ័តក្វាងស៊ី។

ទំហំពាណិជ្ជកម្មរវាងកម្ពុជា ចិនកាលពីឆ្នាំ២០២១សម្រេចបានទឹកប្រាក់១១.១៩ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣៨% បើធៀបនឹងឆ្នាំ ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here