ដោយ៖ ម៉ាលីស
ភ្នំពេញ៖ កាលពីអំឡុង៣០ឆ្នាំមុនការហក់ចូលប្រឡូក ក្នុងអាជីវកម្មមានឧបសគ្គខ្ពស់ណាស់សម្រាប់មនុស្សវ័យក្មេង កុំថាឡើយវ័យជំទង់ សូម្បីយុវជនវ័យចាប់ពីម្ភៃឆ្នាំ ឬសាមស្តើងសឹងពិបាក។
នៅក្នុងសតវត្សរ៍ទី២១ ភាពជាសហគ្រិនត្រូវបានគេបញ្ឆេះ ក្នុងស្រទាប់មនុស្ស វ័យក្មេងចាប់ពីនៅអាមេរិក រហូតដល់មជ្ឈឹមបូព៌ា ទ្វីបអាហ្រ្វិកនិងអាស៊ី។ ខាងក្រោមនេះជាចំនុចសំខាន់ទាំង៥ដើម្បីក្លាយជាសហគ្រិនវ័យក្មេង។
១. ចេះចាប់យកបច្ចេកវិទ្យា
គ្មានអ្វីដែលរួមចំណែកដល់សហគ្រិនភាពរបស់មនុស្ស វ័យក្មេងខ្លាំងនិងមានប្រសិទ្ធិភាពច្រើនជាងចំណេះ អំបីច្ចេកវិទ្យានិងអ៊ីនធឺណិតនោះទេ។ អាជីវកម្មប្រព័ន្ធផ្សព្វផ្សាយដូចជា NairaBrains និង TechCrunch លែងត្រូវការ លុយច្រើនដើម្បីចាប់ផ្តើមហើយ ព្រោះគ្រប់គ្នា អាចចាប់ផ្តើមដោយចំណាយប្រាក់ពីរបីពាន់ដុល្លារមិនត្រូវការស្តុក។
២. ចេះគោរព និងប្រើប្រាស់បទពិសោធន៍របស់អ្នកដទៃ
ប្រាកដណាស់យើងនៅក្មេង តែងស្ទើរបទពិសោធន៍ ព្រោះមិនអាចឆ្លងកាត់ច្រើនបាន ដូច្នេះប្រសិនបើយើង ពូកែខាងសរសេរកម្មវិធី ហើយចង់ទទួលបានគេហទំព័រសម្រាប់ផ្សព្វផ្សាយលក់ឬអ្វីទៀតក្តី យើងតែងត្រូវការ គំនិតនិងវិធីរកប្រភពថវិកាបន្ថែមពីវិនិយោគិននានាត្រង់ណេះ ដែលត្រូវការមនុស្សមាន បទពិសោធន៍មកជួយ។
៣. មានទស្សនៈវិជ្ជមាន
ចាប់ផ្តើមថ្ងៃនិមួយៗដោយមានការគិត បែបវិជ្ជមាន ចេះលើកលែង ចេះយោគយល់និង ចេះឱ្យតម្លៃចំណុចល្អ។ ផ្តោតលើរឿងល្អទោះតូចតាចក្តី។ ចេះលេងសើចកែខែស្ថានការណ៍ ទោះបីកំពុង ស្ថិតក្នុងស្ថានភាពមិនល្អ។ ត្រៀមជាំស្រេចសម្រាប់ទទួលយកនិងបង្វែរបរាជ័យឱ្យទៅជាមេរៀន។ ផ្លាស់ប្តូរខ្លួនឯងទៅរកវិជ្ជមានម្តងហើយម្តងទៀត។ សំខាន់ចុងក្រោយ ក្នុងការក្លាយជាមនុស្សមានទស្សនៈវិជ្ជមាន គឺ រស់នៅផ្តោតលើបច្ចុប្បន្នភាព។
៤. រៀនជានិច្ច
ចំណេះអ្វីក៏ជាចំណេះដែរ មិនថាក្នុងសាលាឬខាងក្រៅជីវិតពិត យើងសុទ្ធតែអាចប្រើមកជា ផលប្រយោជន៍ក្នុងការបង្កើតការគោរពដែលជាក្រេឌីតសំខាន់ក្នុងសង្គមសហគ្រិន។ ជៀសវាងគំនិតថា ខ្លួនចេះជាងគេហើយកើតមកអច្ឆរិយៈឬគេគិតខ្លីជាងខ្លួន។ រឿងដែលត្រូវរៀនដែរនោះ គឺការយល់ចិត្ត មនុស្សទាំងឡាយដែលពាក់ព័ន្ធនឹង យើង ព្រោះយើងមិនអាចជោគជ័យ ដោយគ្មានការគាំទ្រទេ ជ្រោមជ្រែងទេ។
៥ ដាក់ខ្លួន
មនុស្សដាក់ខ្លួនតែងល្បីឈ្មោះ (មានក្រេឌីតសង្គម)បានយូរយារជាងមនុស្ស កាចសាហាវដែលចង់បានការចាប់អារម្មណ៍ខ្លាំងតាមវិធីប្រញាប់និងចាប់បង្ខំ។ ការចេះចំណាយពេលស្តាប់ និងលើកទឹកចិត្តអ្នកដទៃផ្តោតតែលើចំណុចល្អរបស់គេ ជាគំនិតមនុស្សដែលដាក់ខ្លួន។ ចេះសុំជំនួយ នៅពេលខ្លួនពិតជាត្រូវការ ហើយទុកថាការស្វែងរកមតិយោបល់ពីអ្នកផ្សេងអោយបានទៀងទាត់ជាចំណុចខ្លាំងពិបាកខ្វះ។ ចេះឱ្យមោទនភាពចំពោះខ្លួននិងអ្នកដទៃព្រោះនេះជាការកកើតសុទិដ្ឋិនិយមក្នុងផ្នត់គំនិត ដែលជាមូលដ្ឋានគ្រឹះនៃភាពជាអ្នកដឹកនាំ៕