សិក្សាលើជំហានចំនួន៥ដើម្បីចាប់ផ្តើមអាជីវកម្មអនឡាញបានជោគជ័យ

ដោយៈ សុធារី

ភ្នំពេញៈ បច្ចុប្បន្ន មានអាជីវកម្មអនឡាញ មានចំនួនច្រើនសន្ធឹកសន្ធាប់ នៅតាមបណ្តោញសង្គម Facebook ខណៈតម្រូវការនៅដដែល។ ដូច្នេះ តើយើងគួរធ្វើដូចម្តេច ដើម្បីទទួលបានជោគជ័យ ក្នុងអាជីវកម្មអនឡាញនេះ?។

ដើម្បីទទួលបានការគាំទ្រពីអតិថិជន អ្នកគួរអនុវត្តតាមជំហានខាងក្រោម:

ជំហានទី១ បង្កើតផេកផ្លូវការសម្រាប់ធ្វើអាជីវកម្មរបស់អ្នក
ដោយបង្ហាញLogoអាជីវកម្ម ឈ្មោះអាជីវកម្ម បង្ហាញព័ត៌មានលម្អិតអំពីក្រុមហ៊ុន និងរៀបចំផេកឱ្យបានល្អ ដើម្បីធ្វើឱ្យអតិថិជនទុកចិត្ត និងងា​យស្រួលទំនាក់ទំនងបញ្ជាការកម្ម៉ង់។ ហើយចំណុចនេះ ប្រសិនបើអ្នកមិនចេះបង្កើតផេកផ្លូវការ ដែលមានលក្ខណៈស្ដង់ដារទេ អ្នកអាចជួលអ្នកជំនា​ញផ្នែកនេះ ដើម្បីឱ្យគេរៀបចំជូនអ្នក។

ជំហានទី២ ជ្រើសរើសផលិតផលត្រូវ
ប្រសិនបើអ្នកបង្កើតម៉ាកខ្លួនឯង អ្នកត្រូវតែធ្វើឱ្យផលិតផលរបស់អ្នកស្របច្បាប់ មានគុណភាព និងអាចបំពេញតម្រូវការរបស់មនុស្សបានច្រើន។ ប៉ុន្តែប្រសិនបើអ្នកទិញម៉ាក របស់អ្នកដទៃមកលក់បន្ត នោះអ្នកក៏ត្រូវមើលដែរថា តើផលិតផលនោះស្របច្បាប់ទេ?។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មានផលប៉ះពាល់ដល់អ្នកប្រើប្រាស់ទេ? គុណភាពល្អទេ? និងស្រាវជ្រាវព័ត៌មានឱ្យបានច្រើន អំពីម៉ាកដែលអ្នកនឹងយកមកលក់បន្ត ដើម្បីអ្នកខ្លួនឯងអាចលក់ដាច់ ងាយធ្វើទីផ្សារ និងកសាងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន ព្រមទាំងបង្កើតទំនុកចិត្តដល់អ្នកប្រើប្រាស់។

ជំហានទី៣ បង្កើតឱ្យមានក្រុម
ប្រសិនបើអ្នក បើកអាជីវកម្មអនឡាញលក្ខណៈតូចដែរ ដូច្នេះអាចពឹងពាក់ឱ្យបងប្អូនសាច់ញាតិ ដែលអាចជាទីពឹងក្នុងការជួយបន្ថែម ទាំងការរៀបចំស្ដុក និងជួយមើលការខុសត្រូវផ្សេងៗ តាមតម្រូវការរបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកចាប់ផ្ដើមធំល្មមដែរ អាចជ្រើសរើសបុគ្គលិកម្នាក់ឬច្រើន តាមភាពជាក់ស្ដែង ក្នុងការជួយរៀបចំ និងជួយអ្នកឆ្លើយតបភ្ញៀវជាដើម។

ជំហានទី៤ ពិចារណាក្នុងការសហការជាមួយអ្នកដឹកជញ្ជូន
ចំណុចនេះ អ្នកអាចរៀបចំឱ្យមានអ្នកដឹកឥវ៉ាន់សម្រាប់ភ្ញៀវ ដោយប្រសិនបើមានបងប្អូនជាអ្នកដឹក អាចទាក់ទងជាមួយគាត់ និងម្យ៉ាងទៀត អាចសហការជាមួយក្រុមហ៊ុនដឹកជញ្ជូន។

ជំហានទី៥ រៀបចំយុទ្ធសាស្រ្តផ្សព្វផ្សាយ
អ្នកអាចចាប់ផ្ដើមពីការផ្សព្វផ្សាយ កសាងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន និងអាជីវកម្មរបស់អ្នក ដើម្បីឱ្យមនុស្សបានស្គាល់ និងបាន Like & Follow ផេកផ្លូវការរបស់អ្នក។ បន្ទាប់មក រៀបចំយុទ្ធសាស្រ្តផ្សព្វផ្សាយមាតិកា ឱ្យត្រូវនឹងអតិថិជនគោលដៅ អមជាមួយនឹងអាជីវកម្មរបស់អ្នក។

លើសពីនេះ ក៏ត្រូវចេះពីរបៀប Boost page និងរបៀបផ្សព្វផ្សាយឱ្យបានត្រូវពេលវេលា ហើយមានលក្ខណៈរលូន ដោយគ្មានភាពរញ៉ែរញ៉ៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here