តើកាមេរ៉ាចាប់ល្បឿនរបស់ក្រសួងលើផ្លូវជាតិលេខ៣មានសមត្ថភាពខ្ពស់ដល់កម្រិតណា?

ដោយៈ សុផារី

ភ្នំពេញៈ កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ ១០ទីតាំង និងភ្លើងសញ្ញាចរាចរ​ណ៍បច្ចេកវិទ្យាទំនើបលើផ្លូវជាតិលេខ៣ ត្រូវបានចាប់ផ្តើមដំឡើងចាប់ពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ និងបានបញ្ចប់នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្លូវជាតិលេខ៣ បើគិតពីតំបន់ចោមចៅ ដល់ខេត្តកំពត មានប្រវែងសរុប១៣៥គីឡូម៉ែត្រ ក្នុងនោះពីចោមចៅដល់បែកគូសជាផ្លូវ៤គន្លង មានចំនួន៤ទីតាំង និងកំណាត់ផ្លូវពីបែកគូស ទៅទីរួមខេត្តកំពត ជាផ្លូវ២គន្លង មានចំនួន៦ទីតាំង។

តើកាមេរ៉ាចាប់ល្បឿនទាំងនោះ មានសមត្ថភាពខ្ពស់ដល់កម្រិតណា? បើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាមេរ៉ាចាប់ល្បឿនទាំងនេះ​​​ អាចឱ្យមន្រ្តីជំនាញដឹងនូវល្បឿនរបស់រថយន្ត ពណ៌ ប្រភេទ និងស្លាកលេខរថយន្ត អ្នកបើកបរមិនពាក់ខ្សែក្រវ៉ាត់ការពារ និងប្រើទូរសព្ទពេលបើកបរ។

មុននឹងដាក់ប្រើប្រាស់ផ្លូវការ អាជ្ញាធរពាក់ព័ន្ធ នឹងខិតខំអប់រំផ្សព្វផ្សា​យ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានដឹងអំពីច្បាប់ចរាចរណ៍ និងការដាក់កាមេរ៉ាចាប់ល្បឿន ហើយអាជ្ញាធរនឹងបំពាក់ផ្លាកសញ្ញា ជូនដំណឹងដល់អ្នកបើកបរយ៉ាងតិច១គីឡូម៉ែត្រ មុនដល់ទីតាំងកាមេរ៉ាចាប់ល្បឿន៕

LEAVE A REPLY

Please enter your comment!
Please enter your name here