ចំណេះដឹងៈសមត្ថភាពសំខាន់ៗ៦ចំណុចដែលអ្នកដឹកនាំល្អត្រូវមាន

ដោយ: ម៉ាលីស

ភ្នំពេញៈ អ្នកដឹកនាំពិតប្រាកដសាងនូវទំនុកចិត្ត និងថាមពលតាមរយៈគោលដៅដ៏មោះមុតរបស់ពួកគេ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងនាមជាអ្នកដឹកនាំអស្ចារ្យម្នាក់ អ្នកត្រូវមានសមត្ថភាពបំផុសឡើងនូវការព្រមព្រៀង ដែលល្អប្រសើរ ព្រមទាំងប្រសិទ្ធភាពការងារ ដែលរីកចម្រើនពីមនុស្សជុំវិញខ្លួនអ្នកផងដែរ។ តើអ្នកដឹកនាំអស្ចារ្យ ទទួលបានភាពជោគជ័យទាំងនេះតាមវិធីណា ?។

ខាងក្រោមនេះ គឺសមត្ថភាពសំខាន់ៗទាំង៦ចំនុច ដែលអ្នកដឹកនាំល្អត្រូវមានដូចជា
១. ពួកគេបង្គាប់បញ្ជាលើការគិតរបស់ខ្លួន
អ្នកដឹកនាំដែលមានវិន័យ ប្រើប្រាស់អំណាច នៃការគិតរបស់ពួកគេទៅលើអ្វី ដែលអាចគ្រប់គ្រងបាន ហើយព្រលែងនូវអ្វីដែលមិនអាចគ្រប់​គ្រងបាន។

២. ពួកគេប្ដេជ្ញាចិត្តលើភាពល្អប្រសើរ
ផ្ទុយពីភាពមានអំណួតក្អេងក្អាង ពួកគេតែងជាអ្នកសិក្សារៀនសូត្រមិនឈប់ឈរ ដើម្បីអភិវឌ្ឍជំនាញ និងចំណេះដឹង ដោយផ្សារភ្ជាប់ទំនាក់ទំនង បង្ហាត់បង្រៀន ចូលរួមការងារសង្គម ឬស្ដាប់អ្នកដទៃយ៉ាងយកចិត្តទុកដាក់។

៣. ពួកគេឲ្យតម្លៃលើពេលលំបាក
អ្នកដឹកនាំយល់ជ្រួតជ្រាបថា ក្នុងការសម្រេចមហិច្ចតាដ៏អស្ចារ្យមួយ ឧបសគ្គ តែងកើតមានដោយមិនអាចជៀសផុត។ តែអ្វីដែលសំខាន់ពួកគេរៀនសូត្រពីបទពិសោធន៍បរាជ័យ និងបង្រៀនទៅអ្នកជុំវិញគេ។

៤. ពួកគេមានទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាព
ការជម្រុញបំផុសបំផុលទឹកចិត្តបុគ្គលិក ជាមួយការអាណិតស្រឡាញ់និងភាពស្មោះត្រង់របស់ខ្លួន គឺជាអត្តចរិតដ៏សំខាន់ ដែលអ្នកដឹកនាំគ្រប់រូបត្រូវមាន។

៥. ពួកគេតែងពង្រីកការជឿជាក់របស់ខ្លួន
មិនថាអ្នកក្រោមបង្គាប់ ការស្ដាប់ដោយយកចិត្តទុកដាក់ និងការសាកសួរអ្នកទាំងនោះ នឹងជួយពួកគេក្នុងការពង្រីក ទស្សនៈរបស់ខ្លួនឲ្យទូលំទូលាយ។

៦. ពួកគេគិតទៅលើលទ្ធផលរយៈពេលវែង
ពួកគេធ្វើកិច្ចការសំខាន់ ជ្រើសការសម្រេចចិត្ត ដែលធ្វើឲ្យមានការផ្លាស់ប្តូរធំធេង លើលទ្ធផលក្នុងរយៈពេលវែង ដែលជួយពួកគេដឹងបាននូវអនាគតពួកគេនិងក្រុមហ៊ុនពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here