សិក្សាលើ៤ចំនុចសំខាន់ៗដើម្បីបង្កើនប្រាក់ចំណូលពីអាជីវកម្ម

ដោយៈម៉ាលីស

ភ្នំពេញៈ ប្រសិនបើអ្នកកំពុងស្វែងរកវិធីសាស្ត្រ ក្នុងការបង្កើនប្រាក់ចំណូលនេះគឺជាវិធីសាស្រ្ត៤យ៉ាង ដែលអ្នកអាចធ្វើបាន អ្នកអាចជ្រើសរើសយកមួយណា ក្នុងចំណោមវិធីសាស្រ្តទំាង៤ ដើម្បីផ្តោតលើអាជីវកម្មក្នុងរយៈពេល ពីរឬបីខែខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១. បង្កើនចំនួនអតិថិជនដែលអ្នកមាន
មានន័យថា អ្នកត្រូវផ្តោតលើការព្យាយាមធ្វើឲ្យមានអតិថិជន កាន់តែច្រើនចូលក្នុងហាង ឬធ្វើការកម្មង់តាមអនឡាញពីផលិតផលអ្នក ប្រសិនបើអ្នកមានអតិថិជនកាន់​តែច្រើន នោះចំណូលអ្នកនឹងកើនឡើងដែរ។

២. បង្កើនទំហំប្រតិបត្តិការជាមធ្យម
អ្នកគួរតែផ្តោតលើចំនួនអតិថិជនម្នាក់ៗថា តើគាត់ចំណាយប៉ុន្មាននៅពេល ដែលគាត់ទិញទំនិញយើងម្តងៗ។ ប្រសិនបើជាធម្មតាគាត់ចំណាយត្រឹមតែ៣ដុល្លា ដូច្នេះអ្នកគួររកវិធីសាស្ត្រអ្វី ដែលធ្វើអោយគាត់អាចចំណាយទៅដល់៥$ ដោយប្រើវិធីសាស្ត្រទិញថែមឬប្រម៉ូសិន ប្រសិនជាអ្នកអាចរកវិធី១ ដែលធ្វើអោយអតិថិជនម្នាក់ចំណាយលើសពីអ្វីដែលគេត្រូវចំណាយ មានន័យថាអ្នកបានបង្កើនចំណូល ឬការលក់របស់អ្នកហើយ។

៣. បង្កើនចំនួនដងនៃប្រតិបត្តិការទៅលើអតិថិជនម្នាក់
អ្នកគួរតែផ្តោតលើការឲ្យអតិថិជនរបស់អ្នក ទិញទំនិញពីអ្នកញឹកញាប់ បើជាធម្មតាអតិថិជនអ្នកមកហាងអ្នកមួយខែម្តងទេ ចូលរកវិធីសាស្រ្តអ្វី ដែលអ្នកអោយគាត់មក ពីរឬបីដងក្នុង ១ខែ ប្រសិនបើអ្នកអាចធ្វើបានចំណូល និងចំនួនអតិចិជនក៏កើនឡើង (អ្នកគួរយល់បន្ថែមពីយុទ្ធសាស្ត្រក្នុងការធ្វើប្រម៉ូសិន)។

៤. បង្កើនតម្លៃ
សិក្សាពីតម្លៃផលិតផលរបស់អ្នកឡើងវិញ តើអ្នកអាចឡើងថ្លៃផលិតបានទេ? សូមកំណត់តម្លៃណាមួយសមរម្យ ដែលមិនធ្វើអោយអ្នកបាត់បង់អតិថិជនរបស់អ្នកដោយសារតែការឡើងថ្លៃផលិតផល ឬសេវាកម្មនោះទេ។ ការបង្កើតតម្លៃរបស់អ្នកទៅលើទំនិញរបស់អ្នក អាចធ្វើអោយមានការថយចុះនៃការលក់ ប៉ុន្តែមុននឹងអ្នកឡើងថ្លៃ អ្នកត្រូវធ្វើការតេស្ដសាកល្បងជាមុនសិន។

ការបង្កើនតម្លៃ អាចធ្វើអោយអាជីវកម្មរបស់អ្នក ទទួលបានការចំនេញច្រើនជាងមុន ប៉ុន្តែអ្នកក៏ត្រូវមានការប្រុងប្រយ័ត្នពីគុណភាព និង សេវាកម្មរបស់ទំនិញរបស់អ្នកដូចគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here