ស្វែងយល់ពីភាពខុសគ្នារវាង ប្រាក់ចុះឈ្មោះទិញ និងប្រាក់កក់

ដោយ: ម៉ាលីស

ភ្នំពេញៈ មានអ្នកលក់អចលនទ្រព្យជាច្រើន និងអ្នកទិញមួយចំនួនដែលយល់ថាការបង់ប្រាក់ទាំងពីរនេះ មានលក្ខណៈដូចគ្នាប៉ុន្តែតាមពិតទៅគឺមិនមែនទេ នៅពេលដែលអ្នកចាប់ផ្ដើមលក់អចលនទ្រព្យរបស់អ្នក អ្នកត្រូវតែយល់ឲ្យច្បាស់ពីការបង់ប្រាក់ទាំងពីរ របៀបនេះ ព្រោះការយល់ច្រឡំធ្វើអោយអ្នកខាតបង់ប្រាក់ជាច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១ ប្រាក់ចុះឈ្មោះទិញ
គឺជាប្រាក់ដែលបង់ទៅឲ្យម្ចាស់អចលនទ្រព្យ នៅពេលដែលអ្នកទិញបង្ហាញពីចំណា​ប់អារម្មណ៍ក្នុងការទិញអចលនទ្រព្យមួយនោះ។ ចំនួនទឹកប្រាក់នេះអាចចាប់ពី៥ភាគរយនៃតម្លៃសរុប ឬត្រឹមតែ ៤០០ ទៅ ៥០០ដុល្លារប៉ុណ្ណោះ។

ប្រាក់ចុះឈ្មោះទិញគឺដាក់ក្រោមឈ្មោះរបស់អ្នកទិញ ហើយជាផ្នែកមួយនៃការកក់ នៅពេលដែលការទិញបានដំណើរការរួចរាល់។ ការបង់ប្រាក់បែបនេះជាវិធីសាស្ត្រមួយក្នុងការបញ្ឈប់អ្នកទិញផ្សេងៗទៀត ក្នុងការទិញអចលនទ្រព្យនោះ ដើម្បីភាពងាយស្រួលក្នុងខណៈពេល ដែលអ្នកធ្វើការសម្រេចចិត្តជាចុងក្រោយ។ ទោះជាយ៉ាងណាក៏ដោយវាមិនមែនជាការទិញ ដែលប្រាកដច្បាស់លាស់មួយទេ។

ការបង់ប្រាក់ចុះឈ្មោះទិញ អាចចាត់ទុកបានថាគ្រាន់តែជាការបង្ហាញ ពីបំណងក្នុងការទិញប៉ុណ្ណោះ។ រីឯអចលនទ្រព្យនោះនៅតែអាចដាក់លក់នៅលើ ទីផ្សារដដែល។

២ ប្រាក់កក់
ផ្ទុយទៅវិញការបង់ប្រាក់កក់ រឺសមធម៌អាចចាត់ទុកបានថា ជាការបង់ប្រាក់មុន ដែលមានភាពប្រាកដជាក់លាក់ ទៅលើអចនទ្រព្យណាមួយនោះ។ ប្រាក់កក់ ត្រូវបានបង់នៅពេលដែលអ្នកទិញ បានសម្រេចចិត្តទិញអចលនទ្រព្យនោះ ខុសពីការបង់ប្រាក់រឺចុះឈ្មោះទិញ ដែលគ្រាន់តែជាការពន្យារពេលរបស់អ្នកទិញ ក្នុងការទិញអចលនទ្រព្យនោះ។

នៅពេលដែលអ្នកលក់អចលនទ្រព្យរបស់អ្នក ប្រាក់កក់ គឺជាវិធីសាស្ត្រល្អជាងគេ អ្នកងាយស្រួលក្នុងការបែងចែកណាស់ នៅពេលដែលអ្នកលក់អចលនទ្រព្យរបស់អ្នក។ត្រូវចងចាំថាប្រាក់ចុះឈ្មោះទិញ នឹងក្លាយទៅជាផ្នែកមួយនៃប្រាក់កក់ នៅពេលដែលការទិញត្រូវបានសម្រេចរួចរាល់ហើយ អាចមានលក្ខណៈតូចជាង។ ការបង់ប្រាក់ទាំងពីរប្រភេទនេះ ដោយរាប់បញ្ចូលទាំងប្រាក់ ដែលមិនទាន់បានបង់ គួរតែស្មើនឹងតម្លៃសរុបនៃផ្ទះរបស់អ្នកនោះ។

សង្ឃឹមថាអ្នកបានយល់ច្បាស់ពីភាពខុសគ្នា រវាងការបង់ប្រាក់ទាំងពីរប្រភេទនេះ នៅពេលដែលអ្នកលក់អចលនទ្រព្យរបស់អ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here