ដោយៈ សុធារី
ភ្នំពេញៈ ភាពជោគជ័យរបស់ក្រុមហ៊ុនថ្មីមួយ ត្រូវផ្អែកលើគំនិតច្នៃប្រតិដ្ឋ ទិសដៅ និងយុទ្ធសាស្រ្តដែលពួកគេអាចអនុវត្ត ដើម្បីពង្រឹងនៅក្នុងទីផ្សារ។ ទោះជាយ៉ាងណា បុគ្គលិកដើរតួរសំខាន់ខ្លាំងណាស់ សម្រាប់ការរីកលូតលាស់ និងភាពជោគជ័យនៃអាជីវកម្ម ឬការចាប់ផ្ដើមអាជីវកម្មថ្មី។
ចំពោះហេតុផលនេះ អ្នកដែលជាម្ចាស់អាជីវកម្មថ្មី ត្រូវដឹងនិងយល់ពីការពិតនៃប្រភេទជាច្រើននៃបុគ្គលិកនៅលើទីផ្សារ ហើយខាងក្រោមនេះជាប្រភេទបុគ្គលិកទាំង៥ ដែលអ្នកគួរមាន នៅក្នុងក្រុមហ៊ុនរបស់អ្នកនៅក្នុងគោលបំណង ដើម្បីសម្រេចបាននូវភាពជោគជ័យជាច្រើនតាមដែលអាចធ្វើទៅបាន។
១. បុគ្គលិកដែលមានជំនាញច្រើន
ម្ចាស់ក្រុមហ៊ុនចាប់ផ្ដើមដំបូងត្រូវការក្រុមមួយ ដែលមានសមត្ថភាព ដើម្បីបំពេញតួនាទីផ្សេងៗគ្នានៅក្នុងក្រុមហ៊ុនបាន។ បុគ្គលិកដែលអាចធ្វើកិច្ចការបានច្រើន នឹងនាំអាជីវកម្មសម្រេចគោលដៅ ក្នុងការដោះស្រាយស្ថានភាពប្រភេទផ្សេងគ្នា និងដើម្បីធ្វើឱ្យបុគ្គលិកផ្សេងទៀតជឿថា វាគឺជាកន្លែងប្រកួតប្រជែងយ៉ាងខ្លាំងដើម្បីធ្វើការ។
២. បុគ្គលិកដែលតែងតែស្វែងរកចំណេះដឹង
មានបុគ្គលិកដែលមានចំណង់ចំណូលចិត្តអស្ចារ្យ សម្រាប់ការងាររបស់ពួកគេ ហើយតែងតែចង់រៀនអ្វីដែលថ្មីៗជារៀងរាល់ថ្ងៃ។ មនុស្សដែលចង់ចេះចង់ដឹង តែងតែចូលរួមវគ្គសិក្សា និងការសិក្សាថ្មីៗបន្ថែមជានិច្ច។ ពួកគេគឺជាអ្នកសិក្សាពេញមួយជីវិត ដែលជម្រុញដោយការរួមបញ្ចូលគ្នា នៃការចង់ដឹងចង់ឃើញ បំណងប្រាថ្នា និងវិជ្ជាជីវៈផ្ទាល់ខ្លួនគេ។
៣. បុគ្គលិកដែលមានភាពប្រកួតប្រជែងខ្លាំង
បុគ្គលិកដែលគាំទ្រយ៉ាងពេញលេញ នូវការសម្រេចចិត្តរបស់ថ្នាក់លើ គឺទទួលបានអត្ថប្រយោជន៍ សម្រាប់ភាពសុខដុមនៃក្រុមហ៊ុននេះ ប៉ុន្តែអ្នកក៏នៅតែត្រូវការគំនិតជំទាស់ ឬផ្ទុយដែលមានលក្ខណះ ដើម្បីកែលម្អដំណើរការធ្វើសេចក្តីសម្រេច នៅក្នុងក្រុមហ៊ុនពេលចាប់ផ្ដើមថ្មី។
៤. បុគ្គលិកដែលមានគំនិតសុទិដ្ឋិនិយម
ក្រុមហ៊ុន ឬមុខជំនួញជារៀងរាល់ពេលចាប់ផ្ដើមនេះ តែងតែមានបទពិសោធបរាជ័យ សម្រាប់ការនេះពួកគេត្រូវការក្រុមមនុស្ស ដែលអាចប្រយុទ្ធរហូតដល់ទីបញ្ចប់ហើយមិនបោះបង់ចោលដាច់ខាត។ យើងកំពុងនិយាយអំពីសុទិដ្ឋិនិយមនេះ ជាមនុស្សដែលតែងតែបានរកឃើញស្រទាប់ប្រាក់ នៅក្នុងស្ថានភាពអាក្រក់បំផុតមួយ។
៥. អ្នកផ្តល់ប្រឹក្សា
ជាទូទៅយើងបានជួលបុគ្គលិក ដែលមិនមានបទពិសោធច្រើន ហើយវាអាចជាជំងឺ និងបង្កើនការចំណាយ នៃការដំនើរការអាជីវកម្ម។ ប្រសិនបើយើងមិនមានកម្មវិធីត្រឹមត្រូវសម្រាប់រៀបចំបុគ្គលិកនេះ។ នៅក្នុងពេលនេះ អ្នកណែនាំគឺដើរតួរយ៉ាងសំខាន់ ក្នុងការផ្តល់ព្រឹក្សាដល់អ្នក។ ម្នាក់នេះត្រូវចំណាយពេលនៃការថែរទាំ ការបញ្ជូនចំណេះដឹង របស់គាត់ទាំងអស់ ទៅកាន់បុគ្គលិកថ្មីរបស់ក្រុមហ៊ុនរបស់អ្នក៕