អ្នកជំនាញចង្អុលបង្ហាញមនុស្ស៤ប្រភេទមានចំណេះដឹង និងគ្មានចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ដោយៈ គង់ ម៉ាលីន

ភ្នំពេញៈ អ្នកជំនាញផ្នែកហិរញ្ញវត្ថុបានចងកអុលបង្ហាគពីមនុស្ស៤ប្រភេទ ដែលមាននិងគ្មានចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអ៊ួន សារ៉ាត់អ្នកជំនាញផ្នែកបណ្តុះបណ្តាលជំនាញហិរញ្ញវត្ថុ និងសហគ្រិនភាពបានឲ្យដឹងថា មនុស្ស​មាន ៤​ប្រភេទ ដែល​មានចំណេះ​ដឹង​ហិរញ្ញវត្ថុ និង​មិន​មានដែលគេអាចសង្កេតមើលឃើញដូចជា

ប្រភេទ​មនុស្ស​ទី​១
អ្នកខ្លះ​អត់​មាន​លុយ តែ​ក្នុង​រយៈពេល៤​ទៅ​៥ឆ្នាំ​ក្រោយ គាត់​ធ្វើ​ឱ្យ​ខ្លួន​គាត់​ក្លាយជា​អ្នក​ដែល​មាន​លុយ​យ៉ាង​សម្បើម ប្រកបដោយ​ស្ថេ​រ​ភាព នេះ​ហើយ​បាន​គេ​ហៅ​ថា​អ្នកមាន​ចំណេះដឹង​ហិរញ្ញវត្ថុ​។

មនុស្ស​ប្រភេទ​ទី២
អ្នកខ្លះ​អត់​មាន​លុយ៤​ ទៅ​៥​ឆ្នាំ​ក្រោយ ក៏​នៅ​តែ​អត់​លុយ​ដដែល នឹង​ហៅ​ថា​អត់​មានចំណេះ​ដឹង​ហិរញ្ញវត្ថុ​។

មនុស្ស​ប្រភេទ​ទី៣
ប្រភេទ​មួយទៀត អត់​មិន​មាន​លុយ ហើយ​៣​ទៅ​៤​ឆ្នាំ​ក្រោយ ជំពាក់​គេ នេះ​គឺ​មនុស្ស​កាន់តែ​យ៉ាប់​ជាង​អ្នក​ដែល​អត់​លុយ​ទៀត នោះ​ហៅ​ថា អ្នក​ដែល​មិន​មានចំណេះ​ដឹង​ហិរញ្ញវត្ថុ ហើយ​ការ​ជំពាក់​គេ​នេះ យើង​សំដៅ​ទៅ​លើ​រឿង​អត់​ប្រយោជន៍ ឬ​អាច​និយាយ​ថា​បំណុល​វ័​ន្ត​ករ យើង​មិន​និយាយ​ការ​ជំពាក់​គេ​ ដែល​មានទ្រព្យ​សម្បត្តិ​នោះ​ទេ យើង​មិន​និយាយ​ការ​ជំពាក់​គេ​យក​ទៅ​ទិញ​ទ្រព្យ​នោះ​ទេ​។ ដូចនេះ​យើង​គួរ​ស្វែង​យល់​អំពី​ទ្រព្យ និង​បំណុល​ក្នុង​រឿង​ចំណេះដឹង​ហិរញ្ញវត្ថុ​នឹង​។

មនុស្ស​ប្រភេទ​ទី៤
អ្នកខ្លះ​អត់​មាន​លុយ ប៉ុន្តែ​បែ​ជា​ទៅ​ចាប់ផ្តើម​ទៅ​ធ្វើ​រឿង​ខុសច្បាប់ ដើម្បី​បាន​លុយ​មក ដូច​ជា​ប្លន់ ឆបោក​គេ ឬ​ក៏​ទៅ​ធ្វើ​រឿង​អ​សីលធម៌ ទៅ​លក់ដូរ​បន្លំ​ភ្នែកជញ្ជីង ទៅ​លក់ដូរ​បន្លំ​ទំនិញ ទៅ​លក់ដូរ​បន្លំ​គុណភាព​ទំនិញ ទៅ​លក់ដូរ​ញ៉ា​ត់​គីមី​ចូល​ក្នុង​បង្គារ​បង្កង សាច់​មាន់ អ៉ី​ចឹ​ង​ទៅ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here