ចំណេះដឹងហិរញ្ញវត្ថុៈសិក្សាវិធីសាស្រ្ត៤នេះដើម្បីឥឲ្យអ្នកចាយលុយបានត្រឹមត្រូវ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ការចេះចាយលុយឲ្យបានត្រឹមត្រូវគឺជាទង្វើដ៏ល្អ បើមិនដូច្នោះទេ មានប៉ុន្មានក៏មិនចេះសល់ដែរ។
សូមអនុវត្តន៍គន្លឹះខាងក្រោមសម្រាប់ការសន្សំលុយ សំខាន់ៗចំនួន៤ដូចខាងក្រោមនេះ។

១) បង្កើតគម្រោងថវិកា
អ្នកត្រូវកត់ទុកនូវចំណូល និងចំណាយរបស់អ្នកឲ្យបានច្បាស់លាស់ ដូច្នេះអ្នកអាចដឹងតើ ស្ថានភាពការចាយលុយរបស់អ្នកវាយ៉ាងដូចម្ដេច។ ក្រោយពីអ្នកដឹងហើយ អ្នកត្រូវបង្កើតគម្រោងថវិកាសម្រាប់ខែក្រោយ តើអ្នកអាចកាត់បន្ថយបានអ្វីខ្លះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២) មានគម្រោងច្បាស់លាស់មុនពេលទិញទំនិញ់
កត់ទុកនូវអ្វី ដែលអ្នកចង់ទិញនៅពេលដែលអ្នកនៅផ្ទះ។ អ្នកត្រូវទិញតាមគម្រោងដែលអ្នកបានត្រៀមទុក។ ម៉្យាងវិញទៀត ពេលអ្នកទៅផ្សារ អ្នកដើរទៅទិញអ្វីដែលអ្នកត្រូវការកុម្ម៉ង់ កុំដើរលេងមើលទំនិញដទៃ។

៣) រង់ចាំពេលគេបញ្ចុះតម្លៃ
ប្រសិនជាអ្នកដឹងថាអ្នកត្រូវការវត្ថុអ្វីមួយ កុំទិញវានៅថ្ងៃនេះ។ អ្នកគួររង់ចាំដល់គេបញ្ចុះតម្លៃឬតម្លៃនៃទំនិញចុះថោក។ ទិញអ្វីដែលអ្នកត្រូវការតែប៉ុណ្ណោះ។

៤) កុំសូវប្រាស្រ័យទាក់ទងជាមួយមនុស្សដែលចូលចិត្តខ្ចីលុយពេក
ពេលខ្លះដោយសារតែការអាណិតពេលឃើញ អ្នកដទៃដាច់លុយ អ្នកក៏ឲ្យលុយខ្ចី ប៉ុន្តែភ្លេចគិតថា ប្រាក់របស់ខ្លួនក៏មានដែនកំណត់ដែរ។ ដូច្នេះហើយបើឲ្យអ្នកដទៃខ្ចីលុយ ដោយមិនបានពិនិត្យ អំពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន។ វានាំឲ្យខ្លួនអ្នកត្រូវប្រឈមនឹងបញ្ហាថ្ងៃក្រោយមិនខាន។

សូមកុំប្រាស្រ័យទាក់ទងជាមួយមនុស្ស ពូកែខ្ចីលុយខ្លាំងពេក ព្រោះពេលខ្ចីលុយពីអ្នកគឺស្រួលទែ តែពេលដែលអ្នកត្រូវការវិញគឺមិនងាយឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here