តើអ្វីអត្ថប្រយោជន៍៤យ៉ាងពីការធ្វើផែនការអាជីវកម្មបានត្រឹមត្រូវ និងច្បាស់លាស់

ដោយ: ម៉ាលីស

ភ្នំពេញៈ ក្នុងដំណាក់កាល នៃការចាប់ផ្ដើមគិតពីការធ្វើអាជីវកម្ម រឿងមួយដែលអ្នកត្រូវតែគិតនឹងរៀបចំឲ្យបានមុនគេបំផុតនោះ គឺផែនការអាជីវកម្ម (Business Plan) ដែលមានភាពត្រឹមត្រូវ និងប្រាកដនិយម ព្រោះវាជាចំណុចស្លាប់រស់សម្រាប់អ្នករកស៊ី។

តាមការរៀបរាប់របស់លោក ម៉េង សុងហោរ តាមរយៈ សៀវភៅ “ត្រៀមចេញរកសុីអោយចំគោលដៅ” បានអោយដឹង ពីអត្ថប្រយោជន៍៤យ៉ាងពីការធ្វើផែនការអាជីវកម្មបានត្រឹមត្រូវនិងច្បាស់លាស់ រួមមាន៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១ មានផែនការរកស៊ីច្បាស់លាស់
អាជីវកម្មដែលមិនមានគោលដៅច្បាស់លាស់ និងមិនមានរចនាសម្ព័ន្ធគ្រប់គ្រង បានត្រឹមត្រូវ តើអាចនឹងទទួលបានជោគជ័យដោយរបៀបណា? ផែនការអាជីវកម្មគឺជួយឱ្យ អ្នកមានប្រព័ន្ធនៃការគ្រប់គ្រងមួយច្បាស់លាស់ត្រឹមត្រូវ បង្ហាញពីផែនការរីកចម្រើនក្នុងរយៈពេលណាមួយជាក់លាក់ បង្ហាញពីឱកាសវាយលុកទីផ្សារបានត្រឹមត្រូវ និងចំគោលដៅជាដើម។

២ ការគ្រប់គ្រងលំហូរសាច់ប្រាក់កាន់តែងាយស្រួល និងត្រឹមត្រូវ
ផែនការអាជីវកម្ម នឹងជួយអ្នកឱ្យមានភាពងាយស្រួល ក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ ដោយសារតែអ្នកអាចដឹងពីតម្រូវការ ក្នុងការចំណាយផ្សេងៗ ប្រាក់ចំណូលសរុបច្បាស់លាស់ជាមួយនឹងប្រាក់ចំណាយ និងបំណុលដែលត្រូវសង។

៣ ងាយស្រួលក្នុងទទួលបានកម្ចី
នៅពេលដែលអ្នកមានផែនការអាជីវកម្មច្បាស់លាស់នោះ ការស្នើសុំកម្ចីពីធនាគារឬអ្នកវិនិយោគផ្សេងៗ ក្លាយជារឿងងាយស្រួល ជាងអ្នកដែលរកស៊ីគ្មានផែនការអាជីវកម្មត្រឹមត្រូវ។

៤ ទាក់ទាញអ្នកវិនិយោគ
អ្នកពូកែក្នុងការរកស៊ី និងទទួលបានជោគជ័យខ្លាំង ក្នុងអាជីវកម្មមិនអាច ទៅរកស៊ីតែម្នាក់ឯងបានឡើយ អ្នកអាចទាក់ទាញអ្នកវិនិយោគបានឆាប់រហ័ស ប្រសិនបើអ្នកមានផែនការអាជីវកម្មច្បាស់លាស់ ខណៈពេលដែលអ្នកអាជីវកម្ម មានសក្តានុពលខ្លាំងក្នុងរយៈពេលវែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here