តើអ្វីជាគុណសម្បត្តិនិងគុណវិបត្តិនៃការធ្វើអាជីវកម្ម

ដោយៈកុសមា

ភ្នំពេញៈ គ្រប់យ៉ាងលើលោកសុទ្ធតែងមានគុណសម្បត្តិ អមដោយគុណវិបត្តិ បើយើងក្រលេកមើល ក្នុងការបង្កើតអាជីវកម្មនីមួយៗក៏ដូចគ្នា ដែលផ្តល់នូវគុណសម្បត្តិជាច្រើន ទន្ទឹមនោះក៏មានគុណវិបត្តិ ដូចគ្នាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសៀវភៅ “ចាប់ផ្តើមធ្វើអាជីវកម្មផ្ទាល់ខ្លួន” របស់លោក អ៊ួន សារ៉ាត់ បានបញ្ជាក់ពី គុណសម្បត្តិ និងគុណវិបត្តិមួយចំនួន ក្នុងធ្វើអាជីវកម្មដូចជា៖

១ គុណសម្បតិ្តនៃការធ្វើអាជីវកម្ម
-មានគំនិតផ្ដួចផ្ដើមប្រសើរឡើង
-ក្លាយជាចៅហ្វាយនាយលើខ្លួនឯង គ្មានអ្នកត្រួតត្រាលើខ្លួនឯង
-មានភាពឯករាជ្យក្នុងការសម្រេចចិត្ត
-ក្លាយជាមនុស្ស ដែលមានការទទួលខុសត្រូវធំជាងមុន
-មានភាពរីករាយ ព្រោះមានកម្មសិទ្ធិផ្ទាល់ខ្លួន
-ជោគជ័យអាចក្លាយជាអ្នកមានទ្រព្យ
-ជួយបង្កើតការងារដល់មនុស្ស (កាត់បន្ថយអត្រាអ្នកគ្មានការងារធ្វើ)
-ជួយលើកស្ទួយសេដ្ឋកិច្ចក្នុងសង្គមជាតិ
-មានកិត្តិយសនិងមានមោទនភាព និងសេចក្តីក្លាហាន និងភាពជឿជាក់
-មានភាពជាអ្នកដឹកនាំ
-មានឱកាសរៀនសូត្រ និងអភិវឌ្ឍខ្លួនបានច្រើន

២ គុណវិបត្តិនៃការធ្វើអាជីវកម្ម
-មានការនឿយហត់ខ្លាំង
-គ្មានពេលសម្រាកនៅគ្រាចាប់ផ្ដើមដំបូង រវល់ច្រើនដល់យប់
-មានក្តីព្រួយបារម្ភច្រើន នៅពេលមិនទាន់បានជោគជ័យ
-ប្រឈមនិងការច្រណែនឈ្នានីស
-បើបរាជ័យនាំឲ្យមានការខ្លាចរអានឹងរាងចាល (បាក់ស្បាត)
-ប្រឈមនឹងការខុសច្បាប់អាចជាប់ គុកច្រវ៉ាក់ (ប្រសិនបើមានហានិភ័យឬគ្រោះអាសន្នណាមួយកើតឡើងចំពោះខ្លួននិងបុគ្គលិក)។
-កាត់ផ្តាច់ពីទំនាក់ទំនងពីគ្រួសារ រឺញាតិមួយចំនួន
-ប្រឈមមានការស្តីបន្ទោសបដិសេធ រឺរឹះគន់
-មានការលំបាក ក្នុងការគ្រប់គ្រងធនធានមនុស្ស និងធនធានផ្សេងទៀត
-អាចបំផ្លាញធនធានធមុមជាតិរបស់រដ្ឋ

ការធ្វើអាជីវកម្មត្បិតប្រឈមនឹងបញ្ហា ឧបសគ្គ និងការលំបាក ក៏ដូចជា គុណវិបត្តិមួយចំនួនធំ តែបើធៀបនឹងគុណសម្បត្តិគឺមានច្រើនជាង។ យ៉ាងណាក៏ដោយ ការសំរេចចិត្តធ្វើអាជីវកម្មខ្លួនឯង យើងត្រូវមានសុទិដ្ឋិនិយម ធ្វើដោយយល់ដឹងនឹងមាន ការពិចារ​ណាអោយបានល្អិតល្អន់ អោយបានគ្រប់ជំហាន។

យើងត្រូវគិត គុណសម្បត្តិនៃការធ្វើអាជីវកម្មដើម្បី ទាក់ទាញទឹកចិត្ត អោយអ្នកចង់និងខំធ្វើអាជីវកម្ម ហើយត្រូវគិតពីគុណវិប្តត្តិ ដើម្បីត្រៀមដោះស្រាយ បំបាត់ភាពភ័យខ្លាច និងភាពបរាជ័យចេញពី មាគ៌ាឆ្ពោះទៅកាន់គោលដៅផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here