ដោយ: សុផារី
ភ្នំពេញ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) មានប្រកាស ជ័យលាភីឈ្មួញជើងសារមូលបត្រឆ្នើម សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២១ គឺ ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដែលនេះជាត្រីមាសទីប្រាំបីហើយ ដែលក្រុមហ៊ុនមូលបត្រមួយនេះបានឈ្នះក្នុងកម្មវិធីនេះ ដោយទទួលបានពិន្ទុខ្ពស់ជាងគេក្នុងចំណោមឈ្មួញជើងសារមូលបត្រទាំង ១១ ដែលជាសមាជិករបស់ ផ.ម.ក.។
ការវាយតម្លៃនេះគឺផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ៣ គឺ ទំហំជួញដូរមូលបត្រសរុបរបស់អតិថិជន ចំនួនគណនីជួញដូរដែលបានបើកថ្មី និងការប្រើប្រាស់ប្រព័ន្ធជួញដូរចល័ត (MTS)របស់អតិថិជន។
នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១ នេះទំហំជួញដូរមូលបត្រសរុបរបស់អតិថិជនក្រុមហ៊ុន ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី មានចំនួន១២២ លានរៀល ប្រមាណ៩៣,១៦ ភាគរយ នៃទំហំជួញដូរមូលបត្រសរុប។
ទន្ទឹមនឹងនេះ ប្រមាណ៨១,១៤%ភាគរយ នៃចំនួនគណនេយ្យជួញដូរទាំងអស់ដែលបានបើកថ្មី ជាចំណែករបស់ក្រុមហ៊ុននេះផងដែរ។ ទំហំជួញដូរសរុបរបស់អតិថិជនក្រុមហ៊ុនអេស៊ីលីដាស៊ីឃ្យួរឹធីភីអិលស៊ី តាមប្រព័ន្ធMTS មានចំនួន១០៥ ប៊ីលានរៀល ខណៈដែលចំនួនគណនេយ្យជួញដូរតាមប្រព័ន្ធ MTS ដែលបានបើកថ្មីមានចំនួនប្រមាណ៩០,១៥% នៃគណនេយ្យបើកថ្មីសរុប។
កម្មវិធីឈ្មួញជើងសាមូលបត្រឆ្នាំនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងស្វែងរកនៅក្រុមហ៊ុនឈ្មួញជើងសារមូលបត្រឆ្នើមប្រចាំត្រីមាសទីមួយ ដែលមានភាពឈានមុខគេក្នុងការផ្ដល់សេវាឈ្មួញជើងសារមូលបត្រ សម្រាប់អតិថិជនរបស់ខ្លួន៕







