ដោយ៖ សុធារី
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគរហូត ១២,៦ លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន៣ កន្លែង នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។
រោងចក្រចំនួន៣ កន្លែងនោះមានដូចខាងក្រោម៖
ក្រុមហ៊ុនទី ១ គឺ LASTINGWINNER GARMENT (CAMBODIA) CO., LTD ដែលនឹងបោះទុនប្រមាណ ៤,២លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅផ្លូវជាតិលេខ៣ ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្រុមហ៊ុនទី ២ គឺ KAMPKEEPER (CAMBODIA) CO., LTD ដែលវិនិយោគ៣,១លានដុល្លារ បង្កើតរោងចក្រផលិតតង់ និងសម្ភារបោះជំរំគ្រប់ប្រភេទ (កាបូប តុ កៅអី គ្រែ ស៊ុមគ្រែ ទូក្រណាត់ ធ្នើរ ទោង និងសម្ភារផ្សេងទៀត) នៅភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមហ៊ុនទី ២ គឺ SUNICON (CAMBODIA) APPAREL CO., LTD ដែលវិនិយោគ៥,៣លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
គម្រោងទាំង ៣ នឹងបង្កើតការងារសរុបជិត ៥០០០ កន្លែងដល់ប្រជាពលរដ្ឋក្នុងតំបន់៕







