មូលដ្ឋានចំណេះដឹងចំនួន៨ ​និង​គោលការណ៍​សំខាន់​៣ ដែល​នាំ​ឲ្យ​ជីវិត​ជោគជ័យ

ដោយៈសហការី

ភ្នំពេញៈ ជីវិតជោគជ័យ ត្រួវមានអ្វីខ្លះមនុស្សជាច្រើនបានគិតអំពីលុយ ឬទ្រព្យសម្បត្តិដែលពួកគេមាន ព្រមទាំងមានសុខភាពល្អ ប៉ុន្តែអ្នកខ្លះមិនប្រាថ្នាលុយច្រើនពេកទេ គឺសមល្មម តែអាចជួយសង្គមបានច្រើន ក៏កំណត់ថា​ខ្លួនជោគជ័យដែរ។

សុខភាពល្អ ក៏ជាចំណែកមួយនៃភាពជោគជ័យក្នុងឆាកជីវិតដែរ ប៉ុន្តែយើងសូម​លើកយកគោលការណ៍៨យ៉ាងសំរាប់ ធ្វើការពិចារណាដើម្បីឈានឆ្ពោះទៅ​រកភាពជោគជ័យ ដូចជា៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

– ភាព​ជឿជាក់
– ហ៊ាន​សាក​ល្បង ហ៊ាន​ចាប់​ផ្ដើម
– តស៊ូ​ព្យាយាម មិន​លះ​បង់
– មាន​ប្រាជ្ញា​ឆ្លាត​វាង​វៃ
– មាន​ទំនាក់​ទំនង​ល្អ
– ការងារ​ហ្មត់​ចត់
– ពិចារណា​ល្អិត​ល្អន់​មុន​ធ្វើ
– មាន​ស្មារតី​រឹង​មាំ

ក្រៅ​ពី​កត្តា​ទាំង​ ៨យ៉ាង​ខាង​លើ ដែល​នាំ​ឆាក​ជីវិត​របស់​លោក​អ្នក​ទៅ​ដល់​ជោគជ័យ ព្រះភិក្ខុ​ វជិរប្បញ្ញោ គូ សុភាព​ ក៏​បាន​ណែនាំ​បន្ថែម​ថា អ្នក​ចាំ​បាច់​ក៏​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​សំខាន់​ចំនួន ៣ សម្រាប់​ជីវិត​រ​បស់​អ្នក​ផង​ដែរ។

គោលការណ៍​សំខាន់​ទាំង​ ៣ រួម​មាន​ដូច​ខាង​ក្រោម៖
១) ខន្តី៖ ត្រូវ​ចេះ​អត់​ធ្មត់​ចំពោះ​ការលំ​បាក​ទាំង​ឡាយ ទើប​បាន​ជោគជ័យ។
២) សច្ចៈ៖ ស្មោះត្រង់​ជាមួយ​ភរិយា​ស្វាមី ដៃគូ​រក​ស៊ី​ ទើប​រស់​នៅ​ជាមួយ​គ្នា​បាន​យូរ។
៣) កតញ្ញូ៖ ដឹង​គុណ តប​គុណ​ចំពោះ​អ្នក​ដែល​ធ្លាប់​ជួយ​យើង ទើប​ជីវិត​បាន​ថ្កុំថ្កើង។
មាន​ទ្រព្យ​ មាន​យស មាន​គុណធម៌ ទើប​ជីវិត​បាន​សុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here