កម្ពុជាស្នើធនាគារអភិវឌ្ឍន៍អាស៊ីជួយគាំទ្រដល់វិស័យTVET របស់ខ្លួន ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស

         ដោយៈលក្ខិណា

ភ្នំពេញៈ នៅក្នុងជំនួបជាមួយលោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ីកាលពីថ្ងៃទី១៣ តុលា ២០២១លោកបណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) បន្តនូវកិច្ចសហប្រតិបត្តិការលើវិស័យ TVET ដែលជាមុំមួយនៅក្នុងយុទ្ធសាស្ត្រចតុកោណផ្ដោតលើការអភិវឌ្ឍធនធានមនុស្ស។

លោកក៏បានស្នើដល់ ADB ចំពោះការផ្តល់គម្រោងគាំទ្រវិស័យ TVET នានាសូមឱ្យ​មានភ្នាក់ងារអនុវត្តន៍គម្រោង ដោយក្រសួងសាមីផ្ទាល់តែម្តង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង តាមដាន និងត្រួតពិនិត្យ ក៏ដូចជាប្រសិទ្ធភាព នៃការអនុវត្តគម្រោងប្រកប​ដោយគុណភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Sunniya Durrani-Jamalបានមានប្រសាសន៍ថា ខ្លួននឹងលើកយកសំណើទាំងនេះ ជួយសិក្សារកវិធីសាស្ត្រនិងគាំទ្រដើម្បីឱ្យយុវជន ងាកមកចាប់អារម្មណ៍ចុះឈ្មោះចូលរៀនក្នុងប្រព័ន្ធ TVET ដោយក្នុងនោះ នឹងបន្តសហការជាមួយគ្នា ដើម្បីរៀបចំគម្រោងថ្មីៗថែមទៀត សំដៅធានាដល់ការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈ ការបណ្តុះបណ្តាលផង ធ្វើការផង ក៏ជាដំណោះស្រាយដ៏ល្អ ក្នុងការបង្កើតកម្លាំងពលកម្មជំនាញ ព្រោះថាការបណ្តុះបណ្តាល តែនៅតាមគ្រឹះស្ថានរហូតដល់ចប់ ហើយទើបចូលទៅទីផ្សារការងារ គឺមិនអាចឆ្លើយតបទាន់តាមតម្រូវការ នៃទីផ្សារការងារបាននោះទេ។

លោកស្រីក៏បានសម្តែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍លើវិស័យជាច្រើនរបស់ជាតិ ក្នុងនោះការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចាត់ទុកថាជាវិស័យស្នូល ដ៏សំខាន់មួយក្នុងការលើក ស្ទួយកំណើនសេដ្ឋកិច្ច។

លោកស្រី Sunniya Durrani-Jamal បានចូលរួមអបអរសាទរចំពោះក្រសួង ដែលបាន បើក ដំណើរការឡើងវិញគ្រឹះស្ថានអប់រំដែលនេះពិតជាការចូលរួម ចំណែកបន្តលើកកម្ពស់ វិស័យTVET ឱ្យមានសកម្មភាពបណ្តុះបណ្តាលយុវជនកម្ពុជា កាន់តែមានសមត្ថភាព ក្នុងការបម្រើសង្គមជាតិរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here