កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមការងារសម្របសម្រួលការដឹកជញ្ជូន អាស៊ានលើកទី៤១

         ដោយៈគង់ សិរីម៉ាលីនណា

         ភ្នំពេញៈ ប្រទេសកម្ពុជាបានននិងកំពុងបើកកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមការងារសម្របសម្រួលការដឹកជញ្ជូនអាស៊ានលើកទី៤១ និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសម្របសម្រួល ការដឹកជញ្ជូនឆ្លងកាត់អាស៊ានលើកទី១៣ (The 13th ASEAN Transit Transport Coordination Board Meeting) តាមរយៈប្រព័ន្ធវីដេរអូពីចម្ងាយ។

លោកគង់ សុផល អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានប្តូរវេននៃក្រុមការងារសម្របសម្រួលការដឹកជញ្ជូនអាស៊ាន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួល ការដឹកជញ្ជូនអាស៊ានលើកទី៤១ និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល សម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់អាស៊ានលើកទី១៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ តាមរយៈ ប្រព័ន្ធវីដេអូពីចម្ងាយ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហការជាមួយលេខាធិការដ្ឋានអាស៊ាន និងមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងការចូលរួមពីចម្ងាយពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា តំណាង ប្រទេសនៃរដ្ឋជាសមាជិកអាស៊ាន និងដៃគូអភិវឌ្ឍន៍នានាផងដែរ។

អង្គប្រជុំពិភាក្សាដោយផ្តោតជាសំខាន់ លើការអនុវត្តវិធានការទាក់ទងនឹងកិច្ចសម្របសម្រួលដឹកជញ្ជូន ក្រោមផែនការយុទ្ធសាស្ត្រដឹកជញ្ជូនកូឡាឡាំពួរ (KLTSP) ការអនុវត្តវិធានការទាក់ទង នឹងការដឹកជញ្ជូនប្រកបដោយចីរភាព ក្រោមផែនការយុទ្ធសាស្ត្រដឹកជញ្ជូនកូឡាឡាំពួរ (KLTSP) ផែនការការងាររបស់ក្រុមការងារ TFWG ឆ្នាំ២០២០-២០២១ និង២០២២-២០២៣ ការសម្របសម្រួលជាមួយគណៈកម្មាធិការប្រឹ​  ក្សាយោបល់រួមសម្រួលពាណិជ្ជកម្មអាស៊ាន (ATF-JCC) កិច្ចសហការប្រតិបត្តិការដឹកជញ្ជូនជាមួយភាគីដៃគូពិភាក្សា និងអង្គការអន្តរជាតិ និងកិច្ចសហការប្រតិបត្តិការជាមួយវិស័យឯកជន។

ជាមួយគ្នានេះ អង្គប្រជុំក៏ពិភាក្សាផងដែរ លើការអនុវត្តកិច្ចព្រមព្រៀងសម្របសម្រួលដឹកជញ្ជូនអាស៊ាន របាយការណ៍នៃកិច្ចប្រជុំក្រុមការងារ សម្របសម្រួលការដឹកជញ្ជូនអាស៊ានលើកទី៤១(TFWG) ស្ថានភាពអនុវត្តផែនការការងារទូទៅ នៃក្រុមប្រឹក្សាសម្របសម្រួលការដឹកជញ្ជូន ឆ្លងកាត់របាយការណ៍វឌ្ឍនភាព នៃបញ្ហាទាក់ទងនឹងការដឹកជញ្ជូន របាយការណ៍វឌ្ឍនភាពនៃបញ្ហាទាក់ទងនឹងគយ របាយការណ៍វឌ្ឍនភាពនៃបញ្ហាទាក់ទងនឹងការធានារ៉ាប់រង របាយការណ៍វឌ្ឍនភាពនៃបញ្ហាអនាម័យ និងភូតគាមអនាម័យ និងរបាយការណ៍វឌ្ឍនភាពស្តីពី ការផ្លាស់ប្តូរទំនិញដែលមានគ្រោះថ្នាក់ក្នុងការដឹកជញ្ជូនឆ្លងកាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here