គន្លឹះសំខាន់៥យ៉ាងជួយឱ្យអ្នកលក់ លក់បានកាន់តែច្រើន

ដោយៈលក្ខិណា

ភ្នំពេញៈ គេថាមនុស្សខ្លាំង មនុស្សពូកែ គឺជាអ្នកដែលខ្លាំងឬពូកែខាងលក់ ហើយអ្នកមានមួយចំនួន សុទ្ធតែមានជំនាញខាងលក់។ ដូច្នេះមានអ្នកខ្លះបានចំណាយលុយចំណាយពេលវេលាច្រើនដើម្បី ចូលរៀនវគ្គបណ្ដុះបណ្ដាល ឬជំនាញលក់ពីអ្នកមានបទពិសោធន៍ខ្លាំងទៅលើជំនាញលក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្ងៃនេះយើងនឹងលើកគន្លឹះសំខាន់ចំនួន៥ ជាចំណេះដឹងក្នុងការជួយលោកអ្នកលក់ក្នុងការលក់ឱ្យកាន់តែច្រើន។

១ យល់ពីអតិថិជនគោលដៅ
ការយល់ពីតម្រូវការ ឥរិយាបថ ទម្លាប់ និងបញ្ហាដែលអតិថិជនគោលដៅ កំពុងជួបប្រទះ ដើម្បីផ្ដល់នូវផលិតផលឬសេវាកម្មដែលគាត់ពេញចិត្ត។

២ ពង្រឹងគុណភាពផលិតផល
គុណភាព និងភាពលេចធ្លោ នៃផលិតផលរបស់អ្នកជាចំណុចសំខាន់បំផុត ដើម្បីប្រកួតប្រជែងជាមួយទីផ្សារសេរីក្នុងយុគសម័យនេះ។

៣ កំណត់តម្លៃលក់សមរម្យ
អ្នកលក់គប្បីសិក្សា ពីតម្លៃទីផ្សារនៃផលិតផលនោះ ឱ្យបានច្បាស់លាស់ ចៀសវាងការកំណត់តម្លៃលក់ខ្ពស់ពេក ដែលពិបាកទទួលយក និងមិនអាចទាក់ទាញអតិថិជនបានច្រើន។

4. Promotions (ប្រូម៉ូសិន )
ការដាក់លក់ក្នុងប្រូម៉ូតសិន អាចទាក់ទាញអតិថិជនថ្មី មកសាកល្បងផលិតផលរបស់អ្នក ក៏ដូចជាអាចឱ្យអ្នកលក់ដាច់ជាងមុន។

៥ ផ្សព្វផ្សាយនៅលើបណ្ដាញសង្គម
បណ្ដាញសង្គមសព្វថ្ងៃ បានក្លាយទៅជាទីផ្សារផ្សព្វផ្សាយ ផលិតផលមួយដ៏ពេញនិយម និងមានប្រសិទ្ធភាពខ្ពស់បំផុត។ បង្កើតទំនាក់ទំនងល្អ ជាមួយអតិថិជនការយកចិត្តទុកដាក់ និងបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន ដើម្បីទាក់ទាញឱ្យពួកគាត់ចង់មកប្រើទំនិញឬសេវាកម្មរបស់អ្នកម្ដងទៀត។

រីឯសម្រង់មតិស្មោះត្រង់ពីពួកគាត់ នឹងជួយចង្អុលបង្ហាញពីចំណុចខ្លាំង និងចំណុចខ្សោយនៃផលិតផល ឬអាជីវកម្មរបស់អ្នកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here