ដោយៈជេស៊ីកា
ភ្នំពេញៈ ត្រីជាអាហារមួយប្រភេទ ដែលប្រជាពលរដ្ឋកម្ពុជានិយមទទួលទានច្រើន ក្នុងរបបចំណីអាហារប្រចាំថ្ងៃ ប៉ុន្តែការទិញដីបានស្រស់ល្អ មានអនាម័យ និងសុវត្ថិភាពជារឿងគួរសិក្សាស្វែងយល់។
ថ្ងៃនេះគេហទំព័រ Cambodiafinancialtimes.com សូមលើកយកចំណេះដឹងថ្មីមកចែកជូនលោក អ្នកគ្រាន់បានជាចំណេះដឹង។
ប្រសិនបើអ្នកចូលចិត្តញ៉ាំត្រី អ្នកត្រូវដឹងពីរបៀបទិញត្រី ដើម្បីទទួលបានត្រីស្រស់ មានអនាម័យ មានសុវត្ថិភាព យើងមាន៤ គន្លឹះក្នុងការទិញត្រីដូចជា ទី១ ត្រីត្រូវមានសាច់នែន ដោយអាចសាកល្បងបានយ៉ាងងាយស្រួល ដោយប្រើម្រាមដៃចុចសង្កត់លើត្រីថ្នមៗ ប្រសិនបើសាច់ត្រីលោតត្រឡប់មកដូចដើមមានន័យថាវាស្រស់។
ទី២ ភ្នែកត្រី មានរាងមូលថ្លា ដោយសង្កេតភ្នែកត្រី ត្រូវតែមានរាងមូលនិងថ្លាល្អជាពិសេស ទី៣ ត្រីត្រូវមានស្រកីពណ៍ក្រហម ដោយសង្កេតមើលស្រកីត្រី ត្រូវពណ៌ក្រហមភ្លឺមិនមែនពណ៌បៃតងខ្មៅឬក្រហមខ្មៅទេ និងទី៤ ត្រីត្រូវមានក្លិនធម្មជាតិ គ្មានក្លិនគីមី ក្លិនត្រីត្រូវ តែជាក្លិនសមុទ្រមិនមានក្លិនស្អុយរឺក្លិនគីមី៕