តើសញ្ញាប័ណ្ណឬប័ណ្ណបំណុលគឺជាអ្វី?

ដោយៈម៉ាលីនណា

ភ្នំពេញៈ សញ្ញាប័ណ្ណឬប័ណ្ណបំណុល ជាផលិតផលថ្មីមួយទៀត នៅក្នុងផ្សារមូលបត្រកម្ពុជា ដែលមានការជួញដូរយ៉ាងសកម្មផងដែរ ដោយក្រុមហ៊ុនបោះផ្សាយលក់ និងទទួលបានការគាំទ្រពីអ្នកវិនិយោគ។

តើសញ្ញាបណ្ណគឺជាអ្វី ចម្លើយគឺសញ្ញាប័ណ្ណ ឬប័ណ្ណបំណុលជាប្រភេទនៃមូលបត្របំណុល ដែលតំណាងឱ្យចំនួនទឹកប្រាក់ ដែលវិនិយោគិនឱ្យខ្ចីដល់អ្នកបោះផ្សាយ ដែលអាចជាក្រុមហ៊ុនសារជីវកម្ម សហគ្រាសសាធារណៈឬរាជរដ្ឋាភិបាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិនិយោគិននឹងទទួលបានពីអ្នកបោះផ្សាយ នូវការប្រាក់នៅពេលជាក់លាក់ណាមួយជាប្រចាំ ព្រមទាំងប្រាក់ដើមត្រឡប់មកវិញនៅចុងគ្រា។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសូងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងបោះផ្សាយលក់ប័ណ្ណបំណុលឬសញ្ញាប័ណ្ណ ដល់សាធារណៈជននៅឆ្នាំ២០២២ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here