តើនេះជាយុទ្ធសាស្រ្តអាជីវកម្មចំនួន៥ ដែលអាចកំណត់ភាពជោគជ័យ

ដោយៈសុធា

ភ្នំពេញៈ យុទ្ធសាស្ត្រអាជីវកម្ម គឺជាផ្នែកមួយសម្រាប់ជាជំនួយ ដល់ម្ចាស់អាជីវកម្មក្នុងការធ្វើសកម្មភាព និងការសម្រេចចិត្ត ដើម្បីឈានទៅដល់គោលដៅ ដែលបានកំណត់។ ការរៀបចំយុទ្ធសាស្ត្រអាជីវកម្ម ជាការកសាងផ្លូវទៅកាន់អនាគតសម្រាប់ក្រុមហ៊ុន ឬអាជីវកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មូលហេតុចំបងមួយចំនួន ដែលយុទ្ធសាស្ត្រអាជីវកម្ម ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់អាជីវកម្មរបស់ក្រុមហ៊ុនមានដូចជា

  • ការរៀបចំផែនការ

យុទ្ធសាស្ត្រអាជីវកម្មនឹងជួយ ដើម្បីកំណត់សកម្មភាពជាជំហានៗ ដែលម្ចាស់អាជីវកម្មត្រូវធ្វើ ដើម្បីទៅដល់នៅគោលដៅអាជីវកម្ម។

  • ចំណុចខ្លាំង និងចំណុចខ្សោយ

ក្នុងដំណើរនៃការបង្កើតយុទ្ធសាស្ត្រអាជីវកម្ម នឹងធ្វើឱ្យម្ចាស់អាជីវកម្មស្គាល់កាន់​តែច្បាស់បន្ថែមទៀត អំពីចំណុចខ្លាំងដែលជាចំណុច ដែលអ្នកនឹងឈ្នះ និងចំណុចខ្សោយដែលជាកន្លែងដែលអ្នកត្រូវពង្រឹងបន្ថែម។

  • ប្រសិទ្ធភាពការងារ

សំដៅដល់ការបែងចែក និងប្រើប្រាស់ធនធានឱ្យប្រសិទ្ធភាព ហើយទទួលបានផលច្រើនបំផុត។

 

  • ការត្រួតពិនិត្យ

ក្នុងដំណើរការនៃយុទ្ធសាស្ត្រអាជីវកម្ម ម្ចាស់អាជីវកម្មនឹងងាយស្រួលក្នុងការគ្រប់​គ្រង និងត្រួតពិនិត្យនូវសកម្មភាពដែលគួរធ្វើ ឬមិនគួរធ្វើ ក៏ដូចជា សកម្មភាពនានាដែលផ្តល់លទ្ធផលល្អ សម្រាប់ការឈានទៅរកគោលដៅ។

  • ឧត្តមភាពប្រកួតប្រជែង

ជាមួយនឹងការបង្កើតយុទ្ធសាស្ត្រអាជីវកម្ម ដែលនាំម្ចាស់អាជីវកម្មទៅកាន់គោលដៅអាជីវកម្ម វាក៏ផ្តល់ឱ្យអាចផ្តោតលើចំណុចខ្លាំង ដើម្បីបង្កើតទៅជាឧត្តមភាពប្រកួតប្រជែងដែលជាចំណុចធ្វើឱ្យខុសប្លែកពីគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here