ចំណេះដឹងថ្មីៈតើគេវិភាគលើកត្តាមូលដ្ឋានផ្សារហ៊ុនយ៉ាងដូចម្តេច?

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ការវិភាគលើមូលដ្ឋានវិនិយោគអ្វីមួយមានសារៈសំខាន់ណាស់ ពិសេស​ការវិនិយោគលើផ្សារហ៊ុន ដើម្បីបញ្ចៀសបាននូវហានិភ័យផ្សេងៗ។

ជាវិធីសាស្ត្រកំណត់តម្លៃភាគហ៊ុនមួយ ដោយផ្អែកលើកត្តាមូលដ្ឋានជាច្រើន ដែលប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុន នាពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការវិភាគផ្អែកលើកត្តាមូលដ្ឋាន អ្នកវិនិយោគត្រូវឆ្លើយនឹងសំនួរចំនូន៥ដូចខាងក្រោម  ដែលមានដូចជា ទី១ តើប្រាក់ចំណូលរបស់ក្រុមហ៊ុន នឹងកើនឡើងឬទេ?  ទី២ តើការ​ប្រើប្រាស់ធនធានរបស់ក្រុមហ៊ុន មានប្រសិទ្ធភាពដែរឬទេ? ទី៣ តើក្រុមហ៊ុនមានជំហររឹងមាំឬទេ ក្នុងការយកឈ្នះគូប្រកួតប្រជែងរបស់ខ្លួននាពេលអនាគត? ទី៤ តើក្រុមហ៊ុនមានលទ្ធភាពសងបំណុលឬទេ? និងទី៥ តើថ្នាក់ដឹកនាំក្រុមហ៊ុនកំពុងព្យាយាមបន្លំរបាយការណ៍ហិរញ្ញវត្ថុដែរឬទេ? ។ល។៕

LEAVE A REPLY

Please enter your comment!
Please enter your name here