ឧកញ៉ាគីម ហ៊ាងៈពេលបើកដំបូង ម្ចាស់ក្រុមហ៊ុនត្រូវធ្វើជាទាសកររបស់ខ្លួនឯងសិន

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ការបើកក្រុមហ៊ុនមួយមិនលំបាកទេ តែដើម្បីឲ្យក្រុមហ៊ុននោះទទួលបានជោគជ័យដោយនរន្តរភាព ម្ចាស់ក្រុមហ៊ុននោះពិតជាត្រូវលះបង់ជាច្រើន ដើម្បីកុំឲ្យក្រុមហ៊ុនរបស់ខ្លួនដួលរលំ។

លោកឧកញ៉ាគីម ហ៊ាង ប្រធាន KW Cambodia និងជាអគ្គនាយកបុរី KS Resident បានចែករំលែកនូវចំណេះដឹងដ៏សំខាន់នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍ឲ្យដឹងថា នៅពេលបើកក្រុមហ៊ុនដំបូង នាយកក្រុមហ៊ុននោះ ត្រូវធ្វើជាទាសកររបស់ក្រុមហ៊ុន ព្រោះក្រុមហ៊ុន៥០ភាគរយបានបិទទ្វារក្រោយរយៈពេលបីឆ្នាំ។ ចំណែក៧០ភាគរយទៀតបិទនៅក្រោយរយៈពេល៧ឆ្នាំ និង៩០ភាគរយបិទនៅមុនខួប១០ឆ្នាំរបស់ក្រុមហ៊ុន។

លោកបន្តថា “ហេតុនេះអ្នកដែលអាចឈរជើងបាន រយៈពេល១០ឆ្នាំ និងទទួលបានជោគជ័យ គឺត្រួវធ្វើជាទាសកររបស់ក្រុមហ៊ុនរបស់ខ្លួន”។

លោកឧកញ៉ាបានបន្តថា មានបុគ្គលខ្លះ បើកក្រុមហ៊ុនបានរយៈពេល៣ឆ្នាំ ក្រុមហ៊ុនរបស់ខ្លួនដើរហើយ ស្រា​ប់តែជួលគេមកគ្រប់គ្រង ដែលធ្វើឲ្យក្រុមហ៊ុននោះបរាជ័យ នៅរយៈពេលបីខែឬ១ឆ្នាំក្រោយមក ប៉ុន្តែពេលអ្នកបង្កើតក្រុមហ៊ុន នោះត្រលប់មកគ្រប់គ្រងវិញ គឺហួសពេលរួចទៅហើយ។

លោកឧកញ៉ាគីម ហ៊ាងបានបន្តថា “ជាយោបល់របស់ខ្ញុំ គឺអ្នកបង្កើតក្រុមហ៊ុននោះត្រូវគ្រប់គ្រងខ្លួនឯងឲ្យបាន១០ឆ្នាំសិន ចាំឲ្យក្រុមហ៊ុនរបស់ខ្លួនរ៉ឹងមាំសិន ចាំមកពង្រីកមុខរបរថ្មី”។លោកបន្តថា “ព្រោះបើអ្នកដែលយើងជួល មកគ្រប់គ្រងក្រុមហ៊ុនរបស់យើង ជាមនុស្សពូកែពិតប្រាកដ ពួកគេមិនមកស៊ីឈ្នួលយើងទេ ពួកគេនឹងបើកក្រុមហ៊ុនខ្លួនឯងហើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here