ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថលោកបណ្ឌិតសភាចារ្យអូន ព័ន្ឋមុនីរ័ត្នបានផ្តល់អនុសាសន៍មួយចំនួន ដល់វិស័យឯកជនក្នុងការចាប់ផ្ដើមគិតគូរធ្វើបរិវត្តកម្មឌីជីថល។
អនុសាសន៍សំខាន់ៗទាំងនោះរូមមាមន ទី១ គួរផ្លាស់ប្តូរផ្នត់គំនិត និងរបៀបរបបធ្វើការតាមយុគបច្ចេកវិទ្យាឌីជីថល ព្រោះការធ្វើបរិវត្តកម្មឌីជីថល មិនមែនជាដំណើរការដែលធ្វើតែមួយលើកឬមួយពេលនោះទេ ពោលគឺជាដំណើរការ ដែលត្រូវធ្វើជាប្រចាំ។ ដូច្នេះយើងត្រូវពង្រឹងសមត្ថកភាពសម្របខ្លួន និងសមត្ថភាពផ្លាស់ប្តូររហ័ស ដើម្បីរកដំណោះស្រាយថ្មីៗធ្វើឱ្យបរិវត្តកម្មឌីជីថល កាន់តែមានប្រសិទ្ធភាព និងមានសន្ទុះលឿន។
ទី២ កំណត់ចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងធ្វើការវាយតម្លៃឡើយវិញ នូវសមត្ថភាពនិងធានធានរបស់ខ្លួន ទី៣ កំណត់អាទិភាពនៃការធ្វើឌីជីថលូបនីយកម្ម ទាំងលើផ្នែកប្រតិបត្តិការនិងផ្នែកទីផ្សារ និងទី៤ ពង្រឹងកិច្ចសហប្រតិបត្តិការ និងសហបង្កើតថ្មី រវាងរដ្ឋនិងឯកជន ឬឯកជននិងឯកជននិងពនិត្យនិងស្វងរកកម្មវិធីគាំទ្រផ្សេងៗរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងក្រសួង ស្ថាប័នពាក់ព័ន្ធនឹងដាក់ឱ្យមានកម្មវិធីគាំទ្រថ្នាក់ជាតិ ដល់សហគ្រាសធុនតូចនិងមធ្យម ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល ដែលកម្មវិធីនេះ មានការគិតគូរជាកញ្ចប់ និងគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពហិរញ្ញវត្ថុបច្ចេកទេសនិងជំនាញ។
លោកអូន ព័ន្ឋមុនីរ័ត្នបានបន្ថែមថា “តាមរយៈប្រព័ន្ធចុះបញ្ជីតាមអេឡិចត្រូនិក នឹងជួយសម្រួលដល់ធុរជន និងវិនិយោគិនក្នុងការចុះបញ្ជីអាជីវកម្ម ហើយនឹងទាក់ទាញដល់ធុរជន និងវិនិយោគិនដើម្បីធ្វើការបណ្ដាក់ទុនវិនិយោគ និងបង្កើតអាជីវកម្មនៅក្នុងប្រទេសកម្ពុជា”៕