ធនាគារជាតិនៃកម្ពុជាពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន

ដោយៈសុជាតា

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជាបាននិងកំពុងពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីឧត្តមប្រយោជន៍ដល់សេដ្ឋកិច្ច សង្គមកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច តាមរយៈប្រព័ន្ធអនឡាញ។ គោលបំណងនៃច្បាប់នេះ មានគោលបំណងលើកកម្ពស់ ការគ្រប់គ្រងយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន ក្នុងការរៀបចំនិងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងគម្រោងសេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ចីរភាព តម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដើម្បីជាឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៅប្រទេសកម្ពុជា។

ក្នុងនាមធនាគារជាតិនៃកម្ពុជា លោកជំទាវ បានគាំទ្រនិងអបអរសាទរចំពោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋនិងឯកជន ដ៏មានសារៈសំខាន់នេះឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here