ចំណេះដឹង! តើ​អ្វី​ជា​អតិផរណា?

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ អតិផរណា ជាការ​កើនឡើង​នៃ​កំរិត​ថ្លៃ​រួម ហើយ​វា​កើតឡើង​នៅពេលដែល​ថ្លៃទំនិញ​ជាច្រើន​កើនឡើងព្រមៗគ្នា។ យើង​វាស់​អតិផរណា​បាន ដោយ​ពិនិត្យមើល​ទៅលើ​ចំនួន​ជាច្រើន​នៃ​ទ្រព្យ និង​សេវា ហើយ​គណនា​វា​ជា​មធ្យម​នូវ​ការកើនឡើង​នៃ​ថ្លៃ​របស់​វា​ក្នុង​រយៈកាល​ណាមួយ​នោះ។

ប៉ុន្តែ​មិនមែន​សុទ្ធតែ​ថ្លៃ​ទាំងអស់​កើនឡើង បង្កើតបានជា​អតិផរណា​នោះទេ។ ថ្លៃ​នៃ​ទ្រព្យ និង​សេវា​ណា​នោះ​ត្រូវបាន​កំណត់​តាម​វិធីផ្សេងៗគ្នា។

ឧទាហរណ៍ ស្ថានភាព​អតិផរណា​នៅ​កម្ពុជា​គិត​ខែមេសា ឆ្នាំ២០១៩ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាម​ប្រភព​ទិន្នន័យ​ផ្លូវការ​ពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ (NIS)បាន​បង្ហាញថា នៅ​ខែមេសា ឆ្នាំ២០១៩នេះ​ជារួម ស​ន្ទ​ស្សន៍​ថ្លៃទំនិញ និង​សេវា​ប្រើប្រាស់​គ្រប់មុខ នៅ​រាជធានី​ភ្នំពេញ មានការ​កើនឡើង​ប្រមាណ០,៣% ធៀប​នឹង​ខែ​មុន។

ស​ន្ទ​ស្សន៍​ថ្លៃ​ក្រុម​ទំនិញ និង​សេវាកម្ម​ស្ទើរតែ​ទាំងអស់ មានការ​ប្រែប្រួល​បន្តិច​បន្តួច ជាពិសេស ស​ន្ទ​ស្សន៍​ថ្លៃទំនិញ ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និង​ឥន្ធនៈ​ដទៃទៀត (កើន ០,១%) គ្រឿង​សង្ហា​រឹម សម្ភារៈប្រើប្រាស់ និង​ការថែទាំ (កើន ០,១%) សុខាភិបាល (កើន ០,០២%) អាហារ ភេសជ្ជៈ​មិនមែន​ជាតិ​ស្រវឹង (កើន ០,៦%) ទំនិញ និង​សេវា​ដឹកជញ្ជូន (កើន ១,៥%) បើ​ធៀប​នឹង​ខែមីនា​កន្លងទៅ។

ឯ​ស​ន្ទ​ស្សន៍​ថ្លៃ​នៃ​ក្រុម​មុខទំនិញ និង​សេវាកម្ម​មួយចំនួន មានការ​ថយចុះ ជាពិសេស ភេសជ្ជៈ​មាន ជាតិ​ស្រវឹង និង​ថ្នាំជក់ (-០,១%) គមនាគមន៍ (-០,២%) និង​ភោជនីយដ្ឋាន (-១,៥%) បើ​ធៀប​នឹង​ខែមីនា​កន្លងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here