ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងដោយចំណេះដឹងដែលមកពីផ្នែកធំៗចំនួន។ ប្រសិនបើអ្នកចង់មានចំណេះដឹងផ្នែកហិរញ្ញវត្ថុពូកែ ចូរសិក្សាផ្នែកទាំង៤នេះ។
១) គណនេយ្យ (Accounting)
គណនេយ្យគឺជាការចេះដឹងផ្នែកហិរញ្ញវត្ថុ ដោយវាជាមូលដ្ធានគ្រឹះ ក្នុងការយល់ផ្នែកហិរញ្ញវត្ថុរបស់អ្នក។ គណនេយ្យ វាមិនត្រឹមតែជាផ្នែកដំបូង ដែលត្រូវយល់ដឹងទាក់ទងនឹងហិរញ្ញវត្ថុនោះទេ ប៉ុន្តែវាក៏ជាចំណុចសំខាន់ផងដែរ ព្រោះបើមិនចេះគណនេយ្យទេ នោះអ្នកនឹងជួបការពិបាកខ្លាំង។
២) ការវិនិយោគ (Investing)
ការវិនិយោគគឺជាវិធីសាស្ត្រនៃការយកលុយ ទៅបង្កើតលុយ។ នៅពេលដែលអ្នកយល់ដឹង ឬក៏ទទួលបានបទសោធច្រើន លើផ្នែកនេះហើយ នោះអ្នកនឹងរកឃើញវិធីសាស្ត្រ ក្នុងការយកលុយទៅបង្កើតជាលុយបានដោយងាយស្រួល បើទោះបីជាជំហានដំបូងទទួលបានប្រាក់កម្រៃតិចក្ដី ប៉ុន្តែវាក៏ជាការចាប់ផ្ដើមដ៏ល្អផងដែរ។
៣) ការយល់ដឹងអំពីទីផ្សារ (Understanding markets)
ការយល់ដឹងអំពី ទីផ្សារគឺជាវិធីសាស្ត្រក្នុងការផ្គត់ផ្គង និងតម្រូវការ។ អ្នកត្រូវការដឹងទិដ្ធភាពនៃការឡើងចុះរបស់ទីផ្សារ ដើម្បីជួយអ្នកក្នុងការវិនិយោគ ឱ្យទទួលបានជោគជ័យ។
៤) ច្បាប់ (Law)
មនុស្សដែលយល់ដឹង អំពីគុណប្រយោជន៍របស់ពន្ធ និងការការពារ ដែលត្រូវបានផ្ដល់ឱ្យដោយច្បាប់សាជីវកម្ម អាចមានបានលឿនជាងនរណាម្នាក់ ដែលគ្រាន់តែជាបុគ្គលិកគេ ឬក៏ជាម្ចាស់សហគ្រាសខ្នាត់តូច។ វាដូចជាការខុសប្លែកគ្នា រវាងមនុស្សដែលដើរ និងមនុស្សដែលហោះចឹងដែរ។ ភាពខុសគ្នាយ៉ាងខ្លាំងនៅពេលដែលឈានឆ្ពោះទៅកាន់ទ្រព្យសម្បត្តិដ៏មហសាល៕