ចំណេះដឹងហិរញ្ញវត្ថុមិនមែនគិតត្រឹមតែសន្សំទេ

ដោយៈម៉ាលីនណា

ភ្នំពេញៈ ការសិក្សាលើចំណេះដឹងហិរញ្ញវត្ថុ ត្រូវបានអ្នកជំនាញលើកឡើងថាវាមិនមែនជាការសន្សំទេ តែជាការគិតដល់ “បច្ចេកវិទ្យាហិរញ្ញវត្ថុ” ដែលកំពុងវិវឌ្ឍនយ៉ាងលឿន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅពេលដែលនិយាយដល់ចំណេះដឹងហិរញ្ញវត្ថុ មនុស្សភាគច្រើនគេគិតថា ជារឿងសន្សំលុយ។ តាមពិតការសន្សំលុយកាក់នេះ គ្រាន់តែជាផ្នែកមួយតូចមួយប៉ុណ្ណោះនៃចំណេះដឹងហិរញ្ញវត្ថុ។

ចំណេះដឹងហិរញ្ញវត្ថុ ជាចំណេះដឹងគ្រឹះមួយ ឬអាចនិយាយបានថា ជាបំណិនជីវិត ដែលមនុស្សម្នាក់ៗត្រូវយកមកប្រើប្រាស់ រៀបចំចាត់ចែងធនធានលុយកាក់ ទ្រព្យសម្បត្តិ ដែលយើងមានឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យជីវិតរបស់នៅប្រចាំថ្ងៃកាន់តែប្រសើរ។

លើសពីនេះ ការយល់ដឹងច្បាស់ពីចំណេះដឹងហិរញ្ញវត្ថុ បានផ្តល់មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ,វិនិយោគ ឬធ្វើអាជីវកម្មប្រកបដោយភាពវៃឆ្លាត។ល។ ជាងនេះទៅទៀត ការចេះប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ កាន់តែទំនើបកាន់តែសម្បូរបែបដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដល់អ្នកប្រើប្រាស់ ក៏ជាផ្នែកមួយទៀតនៃចំណេះដឹងហិរញ្ញវត្ថុផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here