ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកដែលនិយមះអានព៌តមាន និងសៀវភៅប្រចាំថ្ងៃ តែងតែជាបុគ្គលលេចធ្លោក្នុងការងារ ក្នុងមុខជំនួញ ក៏ដូចជានៅទិដ្ឋភាពផ្សេងទៀតនៃសង្គម។នេះបើតាមការអះអាងរបស់លោកយិន លាងគង់។
ជាសហស្ថាបនិកនិងជាអគ្គនាយក នៃគេហទំព័រ Propertyarea.asia និងគេហទំព័រ Cambodiafinancialtimes.com លោកយិន លាងគង់បានមានប្រសាសន៍៍ឲ្យដឹងកាលពីរសៀលថហងៃទី១២ សីហាកន្លងមកថា ដោយសារមានចំណូលចិត្តស្រលាញ់់ការអាន និងការតែងនិពន្ឋ លោកយល់ថា “គុណតម្លៃនៃជីវិត គឺការផ្តល់ និងចែករំលែកចំណេះដឹង ដល់ប្រជាពលរដ្ឋរួមជំនាន់ និងជំនាន់ក្រោយ”។
លោកបន្តថា “មនុស្សចូលចិត្តអានសៀវភៅ អានព៌តមានប្រចាំាំថ្ងៃ គឺជាមនុស្សពោរពេញដោយភាពច្នៃប្រឌិត និងជាមនុស្សមានចំណេះដឹងទូលំទូលាយ និងពោរពេញដោយគតិបណ្ឌិត”។ លោកបន្តថា “មនុស្សចូលចិត្តអានព៌តមាន អានសៀវភៅ ក៏ជាមនុស្សដែលមានការគិត វិភាគ ពិចារណាគ្រប់ជ្រុងជ្រោយ (critical thinking) ផងដែរលើបញ្ហាអ្វីមួយ”។
លោកយិន លាងគង់បានបន្តដោយលើកជាឧទាហរណ៍៍ថា ជនជាតិអ៊ីស្រាអ៊ែលជាជនជាតិ ដែលគេចាត់ទុកជាមនុស្សឆ្លាតបំផុតលើពិភពលោក មូលហេតុដោយសារពួកគេចូលចិត្តអានសៀវភៅ ហើយអំណោយដែលពួកគេជូនគ្នាទៅវិញទៅមកគឺជាសៀវភៅ។លោកបន្តថា មេដឹកនាំអ៊ីស្រាអ៊ែលបាននិយាយថា ជនជាតិណាទិញជនជាតិអ៊ីស្រាអ៊ែលម្នាក់បាន លោកនឹងឲ្យប្រទេសអ៊ីស្រាអ៊ែលទាំងមូល។
ដោយប្រឡូកក្នុងអាជីពសារព៌តមានរយៈពេលជាង២០ឆ្នាំ លោកយិន លាងគង់ មិនត្រឹមតែជាអ្នកនិពន្ឋផ្នែកសារព៌តមាននោះទេ ប៉ុន្តែលោកជាអ្នកនិពន្ឋមួយរូបផងដែរ ដោយលោកធ្លាប់និពន្ឋប្រលោកលោករឿង “ថ្ងៃរះពីទិសខាងលិច” ជាប់លេខ៤ទូទាំងប្រទេស ក្នុងពានរង្វាន់៧មករា លោកនិពន្ឋល្ខោននិយាយ” រឿងរកាខ្នុរចំណោទស្នេហ៍” រឿង “អូនជាស្រមោលបង”ដែលបានចាក់ផ្សាយក្នុងវិទ្យុ FM99Mzh វិទ្យុជាតិកម្ពុជាជាដើម។
លោកបានថ្លែងថា “សារៈប្រយោជន៍នៃការអានសៀវវភៅ និងការសិក្សាពីមនុស្សជុំវិញខ្លួន ពិតធ្វើឲ្យជីវិតរបស់អ្នកមានមានគុណវុឌ្ឍិ និងស៊ីវិល័យ ដោយសារអ្នកបានរួមចំណែកយ៉ាងច្រើនដើម្បីជួយខ្លួនឯង និងសង្គម”។ លោកបន្តថា “មនុស្សជោគជ័យ និងមានគុណតម្លៃជីវិតពិតប្រាកដ គឺជាអ្នកអានច្រើន ស្រាវជ្រាវច្រើន ចែករំលែកដល់សង្គមច្រើន មិនមែនមានលុយច្រើនតែម្យ៉ាងនោះទេ”។
លោកបន្តថា “ហេតុនេះការអានច្រើន ស្តាប់ច្រើន សង្កេតច្រើន និងសិក្សាពីបរិស្ថានជំវិញខ្លួន នឹងធ្វើឲ្យអ្នកមានមូលដ្ឋានពិចារណាគ្រប់ជ្រុងជ្រោយ ធ្វើឲ្យអ្នកអាចឈានឡើងនិងលេចមុខក្នុងសង្គម និងអាចមានឳកាសច្រើនចែករំលែកចំណេះដឹង បទពិសោធន៍ទៅអ្នកជំនាន់ក្រោយរបស់អ្នក។
តើពេញចិត្តនឹងជីវិតមានគុណតម្លៃ និងភាពស៊ីវិល័យឬទេ សូមចាប់់ផ្តើមអាន ស្រលាញ់ការអាន និងស្តាប់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ជាជាងយកពេលវេលាទៅអង្គុយនិយាយពីអ្នកណាម្នាក់ ដែលអ្នកមិនចូលចិត្ត។លោកយិន លាងគង់បញ្ជាក់៕