ដោយៈ សាវុធ
ភ្នំពេញៈ ទីតាំងអចលនទ្រព្យ ពិតជាមានសារសំខាន់សម្រាប់អាជីវកម្ម ហើយក្រុមហ៊ុនណា ក៏ដូចក្រុមហ៊ុនណាដែរ យើងតែឃើញមាននៅតាមបណ្ដោយផ្លូវធំ ទោះបីជួលអគារសម្រាប់ធ្វើជាការិយាល័យក៏ដោយ ក៏នៅតាមបណ្ដោយផ្លូវធំដែរ។
តើអ្នកមានឆ្ងល់ទេ ហេតុអ្វីបានជាម្ចាស់អាជីវកម្មទាំងនោះ មិនទៅរកអាគារ ឬដាក់ទីតាំងក្រុមនៅជាយក្រុង ដែលមិនមានមនុស្សអ៊ូអរទៅ? ខាងក្រោមនេះជាចំណុចមួយចំនួនដែលលើកឡើងពីសារសំខាន់នៃទីតាំងអចលនទ្រព្យៈ
១. អ្វីទៅជាអចលនទ្រព្យអាជីវកម្ម?
អចលនទ្រព្យអាជីវកម្ម គឹជាផ្ទះ អគារ ឃ្លាំង រោងចក្រ ឬដី ដែលស្ថិននៅតំបន់ដែលមានចរាចរមមាញឹក មានមនុស្សអ៊ូអរច្រើន ឬស្ថិននៅតំបន់សេដ្ឋកិច្ចជាដើម ដែលអាចអោយអ្នកប្រកបអាជីវកម្មបាន។
២. ធ្វើអោយអាជីវកម្មរបស់មានគេស្គាល់ច្រើន
ការពិតណាស់ បើអាជិវកម្ម ហាងទំនិញ ផ្សេងៗតែងដាក់ទីតាំងស្របទៅតាមអតិថិជនរបស់អ្នក ថាអតិថិជនរបស់មាននៅកន្លែងណាខ្លះ និងដឹងពីកន្លែងណាដែលមានអតិថិជនរបស់អ្នកស្គាល់ច្រើន ដូចជា អ្នកបើកហាងលក់សំលៀកបំពាក់មួយ អ្នកប្រាកដជាអ្នករកទីតាំងណាដែលមានមនុស្សច្រើន អ្នកមិនអាចបើកហាងលក់សំលៀកបំពាក់នៅផ្លូវស្ងាត់ មិនសូវមានអ្នកស្គាល់នៅទេ។
វាធ្វើអោយអតិថិជនរបស់អ្នក ងាយនឹងរកទីតាំងរបស់អ្នកឃើញ បើអ្នកបើកអាជីវកម្មនៅផ្លូវ ឬ កន្លែងមានពេញនិយមសម្រាប់ការបើអាជីវកម្មនោះ។ បើកាលណាអាជីវកម្មរបស់អ្នក មាននៅកន្លែងដែលមានអ្នកដំណើរផ្លូវកាត់ច្រើន វាធ្វើអោយអតិថិជនរបស់អ្នកដឹង និង ស្គាល់ទីតាំងអាជីវកម្មរបស់បានច្រើន។
៣. លក់ដាច់
បើកាលណាអាជីវកម្មរបស់មានអ្នកស្គាល់ច្រើន អ្នកនឹងលក់ដាច់បានច្រើនទៅតាមនឹងដូចគ្នាដែរ។ ពីអតិថិជនម្នាក់ទៅអតិថិជនម្នាក់តែងមានមិត្ត ឬសាច់ញាតិ កាលណាពួកគេបានប្រើប្រាស់សេវាកម្ម ឬទិញទំនិញរបស់អ្នកហើយ ពួកអាចនឹងណែនាំ ក្រុមហ៊ុនរបស់អ្នក បើពួកគេមានមិត្ត ឬសាច់ញាតិមានតម្រូវការ ទិញផលិតផលរបស់អ្នកនោះ ព្រោះពួកគេងាយស្គាល់បើ អតិថិជនរបស់ណែនាំប្រាប់ ពួកគេអាចមករកបានដោយខ្លួនឯង ដោយមិនចាំបាច់អោយផែនទីមើលនោះទេ។
ទីតាំងអាជីវកម្ម គឺជាផ្នែកសំខាន់មួយសម្រាប់ម្ចាស់អាជីវកម្ម គ្រប់រូបត្រូវតែគិតដល់ ហើយនឹងស្វែងរកទីតាំងដែលសាកសម និង ប្រភេទអាជីវកម្មដូចគ្នា៕