ចំណេះដឹង! ប្រើប្រាស់ផ្នត់គំនិតទាំង៦នេះដើម្បីដោះស្រាយបញ្ហាឱ្យបានល្អប្រសើរ

ដោយៈ សាវុធ

ភ្នំពេញៈ យើងដឹងថា គ្រប់គ្នាប្រាកដជាមានបញ្ហារៀងៗខ្លួន ប៉ុន្តែជំនួសដោយការអង្គុយថ្មឹងមិនធ្វើអ្វី ឬក៏មិនប្រើគំនិតថ្មីៗដើម្បីដោះស្រាយវាទេ គ្រប់បញ្ហាទាំងនោះមិនអាចដោះស្រាយដោយខ្លួនឯងឡើយ។

ដូច្នេះពួកយើងបានលើកឡើងអំពីផ្នត់គំនិតទាំង៦ ខាងក្រោមនេះដែលអាចជួយអ្នកក្នុងការដោះស្រាយបញ្ហាឱ្យបានល្អប្រសើរជាងមុន៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១. ចង់ចេះចង់ដឹង និងរកចំណុចដែលទាក់ទង៖ បន្តការរៀនសូត្រ បន្តការស្រាវជ្រាវ ជាមួយនឹងសំនួរ “ហេតុអ្វី?”។

២. ចេះរក្សាភាពអត់ធ្មត់ និងមិនក្រអឺតក្រទម៖ សម្របការគិតរបស់អ្នកទៅតាមកាលៈទេសៈជាក់ស្តែង និងព្យាយាមដោះស្រាយបញ្ហាដោយសម្រួល និងសន្តិវិធី។

៣. សម្លឹងមើលពីបរិយាកាស និងមើលស្ថានភាពជុំវិញខ្លួន៖ ព្យាយាមគិតឲ្យបាន ៣៦០ដឺក្រេ ដោយមើលឲ្យគ្រប់ជ្រុង ដើម្បីមើលឲ្យស្ថានភាពកាន់តែទូលំទូលាយ។

៤. ប្រាប់ពីគំនិតរបស់អ្នក និងបង្ហាញចេញមក៖ ទាក់ទងជាមួយក្រុមការងារដែលពាក់ព័ន្ធ ធ្វើឱ្យដំណោះស្រាយរបស់អ្នកមានភាពជាក់ស្តែង តាមរយៈការប្រាប់ពីការគិតរបស់អ្នក ជាជាងការលាក់ទុក និងដោះស្រាយតែឯង។

៥. ព្យាយាមយល់ពីការគិត និងបទពិសោធន៍របស់អ្នកដទៃ៖ ទាញយកបទពិសោធន៍ផ្សេងៗគ្នា តាមរយៈការផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក។

៦. មានភាពរីភ្លិចពីការផ្លាស់ប្តូរដែលមិនបានរំពឹងទុកមុន ៖ ផ្តោតលើអ្វីដែលកំពុងកើតឡើង មិនមែនអ្វីមិនល្អដែលអាចនឹងកើតឡើងនោះទេ។ ពិសោធន៍ និងប្រមូលទិន្នន័យ ដើម្បីទុកជាបទពិសោធន៍ផ្ទាល់ខ្លួន។CambodiaInvestorsClub៕

LEAVE A REPLY

Please enter your comment!
Please enter your name here