ដោយៈ សាវុធ
ភ្នំពេញៈ ភាសា គឺពិតជាមានតម្រូវការចាំបាច់ណាស់ ជាពិសេសសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៏ ដូចជាប្រទេសកម្ពុជាយើងជាដើម ដូច្នេះហើយរៀនភាសាថ្មីៗ គឺពិតជាសំខាន់ណាស់នៅក្នុងកន្លែងដែលអ្នកធ្វើការ។
ប្រសិនបើអ្នកមានជំនាញច្បាស់លាស់ ប៉ុន្តែអ្នកអាចនិយាយតែភាសាខ្មែរមួយ បើអញ្ចឹងមែន វានឹងមានបញ្ហាជាមិនខាន ពីព្រោះអ្នកមិនមែនធ្វើការជាមួយជនជាតិខ្មែររហូតនោះទេ ហើយជនបរទេសភាគច្រើននៅប្រទេសរបស់យើង អត់និយាយខ្មែរបានល្អប៉ុន្មានដែរ។
ជំនាញគឺជារឿងមួយដ៏សំខាន់ សម្រាប់ការងាររបស់អ្នក ប៉ុន្តែភាសាគឺមុខវិជ្ជាបន្ថែមមួយដ៏ធំ។ វាអាចជួយអ្នក ក្នុងការស្វែងរកការងារធ្វើបានយ៉ាងងាយស្រួល។
ប្រជាជនខ្មែរភាគច្រើន អាចនិយាយភាសាអង់គ្លេសបាន ប៉ុន្តែប្រសិនបើអ្នកអាចនិយាយនូវភាសា ដែលក្រុមហ៊ុនអ្នកកំពុងធ្វើការបានថែមទៀត នោះអ្នកនឹងមានឱកាសខ្ពស់ក្នុងការឡើងតំណែងជាមិនខាន។
ឧទាហរណ៏ថា ក្រុមហ៊ុនជប៉ុនភាគច្រើននៅប្រទេសកម្ពុជា មានទំនាក់ទំនងជាភាសាអង់គ្លេសបាន តែប្រសិនបើអ្នកអាចនិយាយជាភាសាជប៉ុនបានទៀត នៅកន្លែងធ្វើការរបស់អ្នក នោះឱកាសនៃការឡើងតំណែងរបស់អ្នកមានអទិភាពខ្ពស់។
ត្រលប់ទៅសំណួរវិញ ប្រសិនបើអ្នកគិតថាភាសាអាចជួយឲ្យអ្នក កើនប្រាក់ចំណូលរបស់អ្នកបាននោះ។ ចម្លើយគឺអាស្រ័យទៅលើភាសាណា ដែលអ្នកនិយាយនៅកន្លែងធ្វើការរបស់អ្នកទេ។ អ្នកមិនអាចនិយាយភាសាបារាំងទេ ប្រសិនបើអ្នកធ្វើការក្នុងក្រុមហ៊ុនដែលនិយាភាសាចិន។ ដើម្បីដឹងថាភាសាបរទេសណាទៅ ដែលកំពុងត្រូវការខ្លាំងនៅប្រទេសកម្ពុជាយើង សូមរងចាំអត្តបទបន្ទាប់របស់យើង។
អ្នកមិនចាំបាច់ខ្លាចនិយាយ ឬក៏សរសេរភាសាបរបរទេសខុសនោះទេ ពួកគេមានការគោរពអ្នកណាស់ នៅពេលដែលអ្នកព្យាយាមនិយាយភាសារបស់ពួកគេ។ យ៉ាងណាមិញ នៅប្រទេសកម្ពុជាយើងមិនមានភាសាទី២នោះទេ ប៉ុន្តែភាសាបរទេសដែលនិយមប្រើជាងគេនោះគឺភាសាអង់គ្លេស៕