លោកបណ្ឌិតគីម ហ៊ាងចែករំលែកចំណុចពិសេសជាច្រើនដល់យុវជនដើម្បីអាចក្លាយជាអ្នកមាននៅវ័យក្មេង

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការក្លាយជាអ្នកមានទ្រព្យធនទាំងនៅវ័យក្មេង មិនមែនជារឿងងាយឡើយ ប៉ុន្តែការសម្រេចបាននូវក្តីសុបិននេះក៏មិនមែនមានន័យធ្វើមិនបាននោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយនឹងភាពជោគជ័យក្នុងវិស័យអចលនទ្រព្យ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia បានចែករំលែកគន្លឹះពីរយ៉ាង ដើម្បីអាចក្លាយជាអ្នកមានទ្រព្យច្រើន ឬជាអ្នកមាននៅវ័យក្មេង។

ទី១ ត្រូវឈ្នះលើភាពល្ងង់ខ្លៅរបស់ខ្លួនឯង

ការយកឈ្នះលើភាពល្ងង់ខ្លៅរបស់ខ្លួនឯង មានន័យថា គាត់ត្រូវតែតស៊ូរៀនសូត្រហើយ រៀនសូត្រទៀត។

លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាងបានពន្យល់ថា កុំធ្វើខ្លួនជាទឹកពេញដបឱ្យសោះ បើសិនជាមាត់ និងចិត្តគំនិតយើងចង់ក្លាយជាអ្នកមានមែន ត្រូវបន្តរៀនសូត្រឱ្យបានច្រើន ដោយគ្មានទីបញ្ចប់ឡើយ។

លោកបន្តថា “ដូច្នេះដើម្បីក្លាយជាអ្នកមានបាន បុគ្គលទាំងឡាយ ជាពិសេសយុវជន ត្រូវយកឈ្នះភាពល្ងង់ខ្លៅរបស់ខ្លួនឯង តាមរយៈការរៀនគ្មានទីបញ្ចប់”។

ទី២ ត្រូវយកឈ្នះលើភាពខ្ជិលច្រអូសរបស់ខ្លួនឯង

ចំណុចពិសេសនេះ លោកគឹម ហ៊ាងបានពន្យល់ថា ចំណុចនេះរឹតតែសំខាន់ ដូចពាក្យចាស់មួយឃ្លាពោលថា “មាគ៌ាទៅកាន់ភាពជោគជ័យ គ្មានដានជើងមនុស្សខ្ជិលទេ”។ និយាយឱ្យខ្លី និងងាយស្តាប់ “បើខ្ជិលហើយ” ដាច់ខាតមិនអាចក្លាយជាអ្នកមានបានទេ លើលែងតែអ្នកនោះ កើតមកក្នុងត្រកូលអ្នកមានស្រាប់ ទទួលមរតកពីម្ដាយឳពុកគាត់ ឬក៏ត្រូវឆ្នោតអី អាចក្លាយជាអ្នកមានដែរ តែបើមិនចេះធ្វើអី ក៏អាចក្លាយជាអ្នកក្រ នៅថ្ងៃណាមួយវិញមិនខាន។

លោកបន្តថា “ដូច្នេះបុគ្គលដែលបង្កើតភាពឧស្សាហ៍ព្យាយាម មិនខ្ជិលច្រអូស ប្រឹងប្រែងដោយខ្លួនឯង បង្កើតលុយដោយខ្លួនឯង ពួកគាត់នឹងក្លាយជាអ្នកមាននៅថ្ងៃណាមួយមិនខាន”។

បន្ថែមពីនេះ លោកឧកញ៉ាគឹម ហ៊ាង សង្កត់ធ្ងន់ទៀតថា ចំណុចមួយទៀត មនុស្សគ្រប់គ្នា ត្រូដឹងឱ្យច្បាស់ពីខ្លួនឯង Who you are? ចំណេះដឹង និងបទពិសោធន៍មានកម្រិតណា ឈរនៅកន្លែងណា ធ្វើឱ្យចំ ខំប្រឹងធ្វើកិច្ចការងារឱ្យបានល្អ។ ក្នុងនាមជាបុគ្គលិកថ្នាក់ក្រោម យើងត្រូវប្រឹងធ្វើការឱ្យខ្លាំង ដើម្បីក្លាយជាប្រធានក្រុម ក្នុងនាមជាប្រធានក្រុម ត្រូវប្រឹងធ្វើការឱ្យល្អ ដើម្បីក្លាយជាអ្នកគ្រប់គ្រង។

លោកបន្តថា “ត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ ថាខ្លួនឯងជានរណា ហើយធ្វើកិច្ចការងារនោះដោយការទទួលខុសត្រូវ និងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព នោះអ្នកនឹងទៅដល់កន្លែ​ងដែលប្រាថ្នាមិនខានឡើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here