ដោយៈ សាវុធ
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងកាលពីថ្មីៗនេះថា កម្ពុជាមានកំពង់ផែសរុបទាំងអស់ចំនួនជាង១០០កន្លែង មកដល់ពេលនេះ ដែលបាននិងកំពុងជំរុញសកម្មភាពពាណិជ្ជកម្មគ្រប់ប្រភេទ ក្នុងដំណើរការ អភិវឌ្ឍ សេដ្ឋកិច្ចជាតិ តំបន់ និង អន្តរជាតិ។
ក្រសួងបានឱ្យដឹងទៀតថា កំពង់ផែទាំងនោះ គឺត្រូវបែងចែកជាពីរគឺកំពង់ផែទន្លេ និងសមុទ្រ និងកំពង់ផែទន្លេមានសរុបទាំងអស់ចំនួន៧៨កំពង់ផែ ស្ថិតនៅតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងបណ្ដាខេត្តនានា នៅទូទាំង ប្រទេស ។
ក្រសួងបានបន្ថែមថា បានបន្ថែមថា ដោយឡែកកំពង់ផែសមុទ្រមាន ចំនួន២៧ កន្លែង និងធំជាងគេ គឺនៅខេត្តព្រះសីហនុ ។
ក្រសួងបានឱ្យដឹងទៀតថា មុខងារកំពង់ផែទាំងនោះត្រូវបានបែងចែកចេញជាកំពង់ផែ ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងផែប្រេងជាដើម និងត្រូវបានគ្រប់គ្រង ដោយរដ្ឋផង និងឯកជនផង។ កំពង់ផែទាំងនេះ បាននិងកំពុងដើរតួនាទីជំរុញសកម្មភាពពាណិជ្ជកម្មគ្រប់ប្រភេទក្នុងដំណើរការ អភិវឌ្ឍ សេដ្ឋកិច្ចជាតិ តំបន់ និង អន្តរជាតិ៕