ដោយៈគង់ ម៉ាលីនណា
ព្រះសីហនុៈ រដ្ឋាភិបាលកំពុងសាងសង់ផ្កូវចំនួន១៤ខ្សែបន្ថែមទៀត នៅក្រុងព្រះសីហនុ ដើម្បីពង្រីកសក្តានុពល និងសម្រូលការធ្វើដំណើរនៅតំបន់នេះ។
បន្ទាប់ពីសាងសង់ហេដ្ឋារចនាសម្ព័ន្ឋទាំង៣៤ខ្សែ រដ្ឋាភិបាលបាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធវិញ១១ខ្សែបន្ថែមទៀតផងដែរ ដែលកំពុងអភិវឌ្ឍដោយរដ្ឋាភិបាល។
លើសពីនេះគណកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ត្រូវបានដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងមានក្រសួងពាក់ព័ន្ឋជាច្រើនទៀតដូចជា ក្រសួងបរិស្ថាន ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងទេសចរណ៍ជាដើម ក៏បានស្ថាបនាផ្លូវអាទិភាពថ្មីចំនួន៣ខ្សែ ប្រវែងសរុបជាង២៤០០ ម៉ែត្រ ស្ពាន៨ ទីតាំង និងស្ដារអូរធម្មជាតិ៦កន្លែង។
អ្នកនាំាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ថា ផ្លូវសរុបចំនួន១១ខ្សែ ដែលបាននិងកំពុងសាងសង់យ៉ាងសកម្ម ស្ថិតក្រោមគំរោងរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ចំណកផ្លូវ៣៤ខ្សែគឺស្ថិតក្រោមការគ្រប់គ្រងរបស់គណកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជា។
លោកបន្តថា “ផ្លូវទាំង១១ខ្សែថ្មីនេះកំពុងសាងសង់យ៉ាងសកម្ម ប៉ុន្តែលោកមិនមានរបាយការណ៍ជាក់លាក់ពីវឌ្ឍនភាពនៃការស្ថាបនានេះទេ ដោយសារស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង”។លោកបន្តថា “ហេដ្ឋារចនាសម្ព័ន្ឋទាំង១១ខ្សែថ្មីនេះ ជាតម្រូវការចាំបាច់របស់រដ្ឋាភិបាល ដើម្បីជំរុញសក្តានុពល និងលើកកំពស់មុខមាត់ក្រុងព្រះសីហនុ៕