រដ្ឋាភិបាលពិនិត្យហេដ្ឋារចនាសម្ព័ន្ធខេត្តព្រះសីហនុ ដើម្បីត្រៀមស្វាគមន៍វិនិយោគិននិងទេសចរពេលចប់កូវីដ១៩ខាងមុខ

ដោយៈលក្ខិណា

ព្រះសីហនុៈ រដ្ឋាភិបាលបានកំណត់យកខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍន៍សេដ្ឋកិច្ចមួយដ៏សំខាន់ក្នុងប្រទេស ដោយរដ្ឋាភិបាលដាក់ទុនយ៉ាងច្រើន ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រព័ន្ធលូទឹកស្អុយ និងរៀបចំសោភ័ណ្ឌភាព ដើម្បីត្រៀមខ្លួនក្នុងការស្វាគមន៍វិនិយោគិននិងទេសចរ ទៅសម្រាកនិងកម្សាន្តក្នុងខេត្តនេះ ពេលចប់កូវីដ១៩ខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅថ្ងៃទី២៣ កក្កដា ២០២១នេះ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញពិនិត្យរចនាសម្ព័ន្ធក្នុងខេត្តនេះ ដើម្បីប្រាកដថាពេលចប់កូវីដ១៩ អ្វីៗនឹងប្រសើរហើយពេលវិនិយោគិន និងទេសចរមកដល់ខេត្តព្រះសីហនុនឹងពេញចិត្តនូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មផ្សេងទៀត ។

ក្នុងឱកាសនោះគណ:ប្រតិភូអន្តរៈក្រសួង បានអញ្ជើញទៅពិនិត្យរង្វង់មូលព្រះបដិមា ឧមាមហេស្វរ ស្ថិតនៅរង្វង់មូលរាម និងរង្វង់ព្រះថោងនាងនាគ នៅក្នុងស្រុកព្រៃនប់ រួចបន្តពិនិត្យគម្រោងសាងសង់ស្ថានីយ៍ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ស្ថិតនៅចុងពយ៣៩ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងស្ថានីយ៍អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ អាងប្រព្រឹត្តិកម្មទី២ មានទីតាំងនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ និងចុះពិនិត្យការដាំកោងកាងតាមបណ្តោយវិថីតេជោសែនផងដែរ។

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា សម្រាប់ទទួលភ្ញៀវទេស​ចរជាតិ អន្តរជាតិ និងអ្នកវិនិយោគគិន ក្រោយពេលបិទបញ្ចប់ការរាតត្បាតនៃជំងឺកូវិដ-១៩ នាពេលខាងមុខ។

ខេត្តព្រះសីហនុជាខេត្តមួយ នៃភាគនារតីនៃប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាប៉ូលសេដ្ឋកិច្ចមួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៣ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងសម្រា​ប់កម្ពុជា ក្នុងការស្រូបយកនូវកំណើនសេដ្ឋកិច្ច វិនិយោគជាតិ អន្តរជាតិ និងទេសចរណ៍នាពេលអនាគត។

លោក ឃាង ភារម្យអ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍ថា ពេលនេះរដ្ឋបាលខេត្ត កំពុងជំរុញការចាក់វ៉ាក់សាំង ជូនពលរដ្ឋឱ្យបានគ្រប់ៗគ្នា ហើយនឹងជំរុញសកម្មភាពពាណិជ្ជកម្ម ក្នុងខេត្តឱ្យមានសំណើរការប្រក្រតីឡើងវិញ និងចូលរួមជាមួយរដ្ឋាភិបាល ក្នុងការបញ្ចប់វិបត្តិកូវីដ១៩ នាំភ្ញៀវទេសចរ អ្នកវិនិយោគចូលមកក្នុងខេត្តនេះឡើងវិញនៅពេ

LEAVE A REPLY

Please enter your comment!
Please enter your name here