ក្រុមហ៊ុនចំនួន២បោះទុនជិត៨លានដុល្លារបង្កើតរោងចក្រនៅខេត្តព្រះសីហនុ និងខេត្តស្វាយរៀង

ដោយៈ សាវុធ

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចផ្តល់វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុន ដែលគ្រោងបោះទុនវិនិយោគប្រមាណ៧,៨លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅខេត្តព្រះសីហនុ និងស្វាយរៀង។ នេះបើយោងតាមសេចក្តីប្រព័ត៌មានរបស់CDC នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចជា ទី១កក្រុមហ៊ុន- “CATHAYA (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រវាយនភណ្ឌ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ២,៨ លានដុល្លារអាមេរិក និងបង្កើនការងារបានចំនួន១៧០នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២-ក្រុមហ៊ុន “CK SPORTS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែ​កជើង គ្រឿងបន្សំស្បែកជើង និងសម្ភារៈកីឡា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន៥លានដុល្លារអាមេរិក និងបង្កើនការងារបានចំនួនប្រមាណ២១០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here