ចំណេះដឹងហិរញ្ញវត្ថុ! ៤ចំណុចសំខាន់ក្នុងការសន្សំប្រាក់ឱ្យបានគង់

ដោយៈ សាវុធ

ភ្នំពេញៈ សម្រាប់យុវជនខ្មែរ ការសន្សំប្រាក់ឲ្យមានប្រសិទ្ធភាព ប្រហែលជាមានការលំបាកខ្លាំង ព្រោះពិបាកហាមចិត្តមានៈខ្លួនឯងពីការចំណាយ។

ខាងក្រោមនេះជាជំហានងាយៗដែល លោក អ្នកគួរអនុវត្តន៍តាម ដើម្បីអាចសន្សំប្រាក់បានគង់វង្សល្អ។

១ តាមដានការចំណាយរបស់អ្នក
បើអ្នកមិនដឹងពីការចំណាយរបស់ទេ នោះអ្នកក៏មិនងាយភ្ញាក់ខ្លួនដែរ។ តាមដាន ឲ្យច្បាស់លាស់នូវការចំណាយជាប្រចាំ រាប់តាំងពីលុយមើលកុន ទិញអាហារខាងក្រៅ ចាក់សាំង ទិញខោអាវ ជាដើម។ ពេលដែលដឹងឮពីថ្លៃចំណាយសរុបហើយ នោះអ្នកអាចចាប់ផ្ដើមកាត់បន្ថយអ្វីដែលមិនចាំបាច់ចោលខ្លះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២ ជ្រើសរើសអ្វីដែលអ្នកចង់បាន
ជាធម្មតានៅពេលដែលចង់បានអ្វីម្យ៉ាងហើយ មិនថាគេមិនថាយើងទេ បើលុយមិនគ្រប់ក៏ត្រូវសន្សំ អត់ឃ្លានទាល់តែគ្រប់ដែរ។ នេះហើយជាកម្លាំងចិត្តម្យ៉ាងសម្រាប់ជម្រុញអ្នកឲ្យសន្សំប្រាក។ អ្នកអាចសន្សំសម្រាប់រយៈពេលខ្លីដូចជា ឡាន ម៉ូតូ គ្រឿងអលង្ការ ទូរសព្ទ័ កុំព្យូទរ័ ដោយឡែករយៈពេលវែងមានដូចជា ផ្ទះ ថ្លៃមន្ទីរពេទ្យ ឬ មូលនិធិសម្រាប់អាសន្នជាដើម។

៣ រៀនអត់ធ្មត់និងចេះកំណត់អាទិភាព
ជៀសមិនផុតទេពីការចាយវាយប្រចាំថ្ងៃ តែបើអ្នកចាយមិនដឹងមុខក្រោយនោះប៉ុន្មានក៏មិនសល់ដែរ ប្រាកដជាចាយសល់ថ្ងៃ។ ដូចនេះហើយយុវជនខ្មែរគួរចេះអត់ធ្មត់ខ្លះ ពីការចាយវាយលើអ្វីដែលមិនចាំបាច់ និងបែងចែកអាទិភាពមុនក្រោយពីអ្វីដែលចាំបាច់ត្រូវចំណាយ។

៤ បង្កើតគម្រោងថវិកា
ទោះបីអ្នកមានភាពច្បាស់លាស់ក្នុងការសន្សំក៏ដោយ ក៏អ្នកគួរបង្កើតគម្រោងថវិកាមួយផ្ទាល់ខ្លួនសម្រាប់ កំណត់ចំនួនប្រាក់ដែលត្រូវសន្សំ ប្រាក់ដែលគួរដក ប្រាក់សម្រាប់ការចាយវាយផ្សេងៗជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here