វិស័យស្វាយចន្ទីនៅកម្ពុជានឹងទាញអត្ថប្រយោជន៍យ៉ាងច្រើនពីគោលនយោបាយជាតិស្តីពីស្វាយចន្ទី

ដោយៈ ម៉ានេត

ភ្នំពេញៈ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បើកកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដើម្បីផ្តល់ធាតុចូលកែលម្អខ្លឹមសារឱ្យមានភាពល្អប្រសើរ ខណៈគោលនយោបាយនេះនឹងជំរុញអត្ថប្រយោជន៍យ៉ាងច្រើនដល់វិស័យស្វាយចន្ទីរបស់កម្ពុជានាពេលខាងមុខ។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ នៅទី២១ ខែកក្កដា ឆ្នាំ២០២១ ដើម្បីបន្តពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដឹកនាំដោយលោករាជ រ៉ារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំបានបន្តពិនិត្យយ៉ាងលម្អិត ស្របតាមមាតិកា និងផ្នែកនីមួយៗ ព្រមទាំងបានផ្តល់ធាតុចូលកែលម្អខ្លឹមសារនៃសេចក្តីព្រាងគោលនយោបាយឱ្យមានភាពល្អប្រសើរ មុនដាក់ជូនកិច្ចប្រជុំក្រុមការងារចម្រុះអន្តរក្រសួងបន្តនាពេលខាងមុខ។

ជាលទ្ធផលអង្គប្រជុំបានព្រមព្រៀងគ្នាលើចំណុចផែនការសកម្មភាព ដំណើរការអនុវត្តគម្រោង ការតាមដានត្រួតពិនិត្យនិងការវាយតម្លៃ ។ល។ សម្រាប់ម៉ាទ្រីសនៃវិធានការគោលនយោបាយ នឹងបន្តទៅកិច្ចប្រជុំបន្ទាប់ពេលក្រោយ។

គោលនយោបាយជាតិនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិស័យស្វាយចន្ទីរបស់កម្ពុជា នាពេលខាងមុខ ដូចជា៖
-ប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយនៅក្នុងតំបន់សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
-ធ្វើឱ្យផលិតកម្ម និងផលិតភាព មានសមត្ថភាពប្រកួតប្រជែង ទាំងទិន្នផល និងគុណភាព។
-កម្ពុជា នឹងទទួលបាននូវតម្លៃបន្ថែមពេញលេញពីស្វាយចន្ទី ចំពោះអ្នកដាំដុះ និងអ្នកកែច្នៃ លើការអនុវត្តខ្សែច្រវ៉ាកតម្លៃ និងខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទី។
-បង្កើតឧត្តមភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មទីផ្សារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here