ប្រទេសចំនួន៨បានក្លាយជាទិសដៅនាំចេញដ៏សំខាន់សម្រាប់ដំណាប់ស្វាយកម្ពុជា

ដោយ: ហ៊ុយ ក្រេង- July 21, 2021

ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញឱ្យមានការវិនិយោគលើវិស័យកសិកម្មបន្ថែមទៀត ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ ជាពិសេសការដាំដុះស្វាយតាមស្តង់ដារ ដើម្បីផ្គត់ផ្គង់ដល់រោងចក្រ ដែលវាអាចនឹងបង្កើនប្រាក់ចំណូលរបស់កសិករដំណាំស្វាយ។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា គោលដៅទីផ្សារក្រៅប្រទេសចំនួន៨ប្រទេស ក្នុងនោះមានចិន ជប៉ុន កូរ៉េ ហ្វីលីពិន ថៃ សហរដ្ឋអាមេរិក វៀតណាម និងចក្រភពអង់គ្លេស ជាទីផ្សារក្នុងការនាំចេញដំណាប់ស្វាយរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ ស្របពេលដែលសេដ្ឋកិច្ចកំពុងបន្តការលូតលាស់ឥតឈប់ឈរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងបានឱ្យដឹងទៀតថា ដំណាប់ស្វាយកម្ពុជានៅពេលបច្ចុប្បន្ននេះបានដណ្តើមចំណែកទីផ្សារនាំចេញទៅកាន់បរទេសក្នុងឆមាសទី១ ឆ្នាំ២០២១នេះ កើនឡើងជិត២០០% មានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ បើទោះបីជាមានការគំរាមកំហែងពីការរាតត្បាតដោយជម្ងឺកូវីដ ១៩ក៏ដោយ។

ក្រសួងកសិកម្មបានបន្តថា កម្ពុជាបាននាំចេញដំណាប់ស្វាយបានជាង១២៧០០តោន ទៅកាន់ទីផ្សារអន្តរជាតិ ហើយមានការកើនឡើងចំនួន១៩៨,៦០% បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២០កន្លងទៅនេះ។

ក្នុងចំណោមដំណាប់ស្វាយជាង១ម៉ឺន២ពាន់៧០០តោន ក្នុងនោះ កម្ពុជាបាននាំចេញទៅទីផ្សារប្រទេសចិនជាង ១០៤០០តោន ជប៉ុនជាង ៥០០តោន កូរ៉េខាងត្បូងជិត ១៤តោន ហ្វីលីពីនជាង ៦០០តោន ថៃជាង ១០០០តោនសហរដ្ឋអាមេរិកជាង ៥តោន វៀតណាមជិត ៧៧តោន និង អង់គ្លេសជាង ១៦តោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here